ជនឆបោកតាមទូរស័ព្ទត្រូវ អស់ល័ក្ខជាប់អន្ទាក់ ប៉ូលិសផ្សារថ្មី២ (មានវីដេអូ)
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះរឿងជនឆបោកតាមទូរស័ព្ទដៃបានកក្រើកឡើងវិញ ដោយប្រើ រូបភាពត្រូវរង្វាន់ ឬក៏យកឈ្មោះ អ្នកធំៗមកប្រើ ប្រយោជន៍ដើម្បី បោកប្រាស់គេយក លុយតាម វីង ជាដើម។ ចំនែកករណីប្លែកមួយ នេះវិញ គឺជនសង្ស័យបាន ស្រាវជ្រាវ រកលេខ ទូរស័ព្ទជនរង គ្រោះ ហើយទេរកបន្លំធ្វើ ជាសាច់ញាិតជួបគ្រោះថ្នាក់ ចរាចរឲ្យជនរងគ្រោះ ផ្ញើលុយឲ្យតាមវីង ។ ប៉ុន្តែជនឆបោក ត្រូវ អស់ល័ក្ខ ធ្វើឲ្យជនរងគ្រោះ រៀបគំរោងប្តឹង ទើបធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណត់រថយន្ត ផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះឡាយ លេង មានអាយុ៥៨ឆ្នាំ ជាទាហ៊ាននៅព្រះវិហារ គាត់បានរៀបរាប់ឲ្យ កោះសន្តិភាពដឹងថា ប្រមាណជា៣ថ្ងៃ មុនមានបុរស ម្នាក់បានទូរស័ព្ទទៅគាត់ ដោយហៅគាត់ថាឪពុក កូនជួបគ្រោះថ្នាក់ចរាចរ ហើយត្រូវការ លុយ៥០ដុល្លា ឮដូច្នេះលោក ឡាយ លេង មិនបានគិតច្រើន នោះទេ ក៏ផ្ញើលុយឲ្យជននោះភ្លាមៗ ។ ស្រាប់តែនៅថ្ងៃកើតហេតុ ខាងលើបុរសនោះបាន ទូរស័ព្ទទៅគាត់ទៀត ថាត្រូវការ៥០០ដុល្លា ទៀតទើបគ្រប់ ភ្លាមៗនោះគាត់ ក៏កើតការសង្ស័យ ក៏ទូរស័ព្ទចូលកូនប្រុស គាត់ដែលនៅភ្នំពេញ ហើយបានសួរនាំរឿង គ្រោះថ្នាក់ចរាចរ បែរជាកូនប្រុសរបស់ គាត់ឆ្លើយថាអត់មាន រឿងអីនោះទេ ។ ភ្លាមៗនោះគាត់បានរៀបរាប់ តំណើររឿងប្រាប់កូន ក៏រៀបគំរោង សហការជាមួយប៉ូលិស ទើបធ្វើការឃាត់ខ្លួន ជនសង្ស័យបាន នៅចំណុចកើតហេតុ ខាងលើតែម្តង ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!