ស្រវឹងស្រាបើករ៉ឺម៉កម៉ូតូកៀរ រថយន្តបែកស្តុប ខឹងទាញទូរស័ព្ទដៃថត អ្នកយកព័ត៌មានវិញ
រាជធានីភ្នំពេញ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់បើកបរទាំងស្រវឹងទ្រេត ជិះទៅកៀររថយន្តកំពុងឈប់ទិញ ទឹកបរិសុទ្ធ បណ្តាលឲ្យបែកស្តុប ហើយជេរប្រមាថ អ្នកបើករថយន្តទៀត លុះពេលអ្នកយក ព័ត៌មានចុះទៅថតយករូបភាព បែរជាអ្នកបើករ៉ឺម៉ក ម៉ូតូរូបនោះយកម៉ាស៊ីនថត និង ថតអ្នកយកព័ត៌មាន វិញ បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទល់មុខ ខារ៉ាអូខេ X2 តាមផ្លូវសុធារស កែង២៩៤ ក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទួរីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6893 មានដឹកមនុស្ស ប្រុស-ស្រី ចាស់-ក្មេង ទើបនឹងចេញ ពីហូបការ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ បើកបរតាមវិថីសុធារស ពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានឈប់ទិញទឹកបរិសុទ្ធ ស្រាប់តែរ៉ឺម៉កម៉ូតូ បើកបរដោយបុរសម្នាក់ក្នុង ស្ថានភាពស្រវឹងទ្រេត បើកមកពីក្រោយ បានបើកទៅកៀរ រថយន្តដែលកំពុងតែ ឈប់បណ្តាលឲ្យ បែកស្តុបចំហៀង ខាងឆ្វេង ។
ក្រោយពេលកើតហេតុ ដោយសារតែអំណាចសុរ៉ា ស្រាប់តែអ្នកបើកបររ៉ឺម៉កម៉ូតូដែលបើកកៀររថយន្ត គេបែកស្តុបហើយនោះ បានចុះទៅ ជេរ ប្រមាថអ្នក បើកបររថយន្ត ដោយអាងខ្លួនមាន វិទ្យុទាក់ទងមួយគ្រឿង សៀតនៅចង្កេះ និងមានម៉ាស៊ីនថត មួយគ្រឿងផងនោះ ខណៈ ពេលដែលឃើញ អ្នកយកព័ត៌មានទៅ ថតយករូបភាពទៅចុះផ្សាយ អ្នកបើករ៉ឺម៉ក ម៉ូតូបានយកម៉ាស៊ីនថត មកថតអ្នកយកព័ត៌មានវិញ ។
ដោយសារតែជាអ្នកបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ ហើយរករឿងគេឯងទៀត ធ្វើឲ្យអ្នកបើករថយន្ត មិនចង់ឈ្លោះប្រកែកជាមួយ ក៏សុខចិត្តឲ្យ បើករ៉ឺម៉កម៉ូតូយកចេញ ទៅដោយមិន ទាមទារសំណងទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!