យោធា​​ម្នាក់យកកាំភ្លើងបាញ់​គំរាម​ សន្តិសុខឯកជន​នៅសួនឧស្សាហកម្ម​ កាណាឌីយ៉ាបង្កភ្ញាក់ផ្អើល

 
 

រាជធានីភ្នំពេញ ៖ មន្ត្រីយោធាប្រចាំការនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា បានផឹកស៊ីស្រវឹងឈ្លោះ ប្រកែកគ្នាជាមួយសន្តិសុខ ហើយក៏ ដើរទៅយក កាំភ្លើងអាកា បាញ់ឡើងលើ៤ ទៅ៥គ្រាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៤ កុម្ភៈ ២០១៥ ស្ថិតក្នុងសួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីយោធាដែលបោះជំរំនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន៤ នាក់ បានផឹកស្រាស្រវឹង ហើយដើរទៅ រករឿងឈ្លោះប្រកែកជាមួយ សន្តិសុខឯកជនយាម នៅចំណុចខាងលើ ដោយមន្ត្រីយោធានោះ រត់ដេញវាយសន្តិសុខ តែមិន បង្កឱ្យ រងរបួសធ្ងន់ធ្ងរទេ ក៏មានការសម្របសម្រួល គ្នាចប់រឿងហើយ ស្រាប់តែមន្ត្រីយោធា ម្នាក់ក្នុងចំណោម៤នាក់ បានរត់ចូល ទៅ យក កាំភ្លើងអាកា មួយដើម មកបាញ់គំរាមចំនួន៤ ទៅ៥គ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់នគរបាល និងប៉េអឹមចុះទៅ ដល់កន្លែងកើតហេតុ តែមិនហ៊ានចូល ទៅអន្តរាគមន៍ទេ ដោយសារតែ ភាគីដែលបាញ់បោះ ក៏ជាមន្ត្រីយោធាដែរ បានត្រឹមតែឈរ សាកសួរព័ត៌មាននៅ ខាងក្រៅតែ ប៉ុណ្ណោះ ៕




 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម