ខឹងសុំដីធ្វើ ផ្ទះមិនឲ្យ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រីស្លាប់

 
 

កំពង់ចាម ៖ ដោយសារសុំដីបងថ្លៃ ស្រីយកធ្វើផ្ទះមិនបាន ប្អូនថ្លៃប្រុស បានស្រាយគំនុំ ដោយយកកាំបិត កាប់បងថ្លៃឲ្យស្លាប់ យ៉ាង អាណោចអាធម កាលពីល្ងាចថ្ងៃទី២៣ ខែគុម្ភៈ ឆ្នាំ២០១៥ នៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អធិការនគរបាល ស្រុកកំពង់សៀម លោក ប៉ាក ជាតិ បានមានប្រសាសន៍ឲ្យដឹងថា ជនដៃដល់កាប់បង ស្រីថ្លៃឲ្យស្លាប់ សមត្ថកិច្ចបានចាប់ខ្លួនមានឈ្មោះ ពិន វ៉ារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ។ ដោយឡែក ស្ត្រីរងគ្រោះ មានឈ្មោះ សេក ស្រី អាយុ៤៨ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោក អធិការ បានឲ្យដឹងទៀតថា អំពើឃាតកម្មនេះ អាចផ្តើមចេញពីគំនុំ ដែលពេលកន្លងមក ជនដៃដល់ ជាប្អូនថ្លៃ បានសុំដី សង់ផ្ទះ ប៉ុន្តែបងថ្លៃស្រីមិនឲ្យ ទើបមកដល់ល្ងាចថ្ងៃទី២៣ ខែគុម្ភៈនោះ ជនដៃដល់ បានផឹកស្រាស្រវឹង ហើយបានយក កាំបិតទៅកាប់បងថ្លៃស្រី មួយកាំបិតចំក្បាល បណ្តាលឲ្យរងរបួស ជាដំណំ លុះមួយម៉ោងក្រោយ បន្ទាប់ពីយកមក សង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ស្ត្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅ ។

លោក អធិការ បានឲ្យដឹងទៀតថា ចំពោះជនដៃដល់ ក្រោយហេតុការណ៍ សមត្ថកិច្ច បានឃាត់ខ្លួននាំមក អធិការដ្ឋាន នគរបាលស្រុក កំពង់សៀម ដើម្បីចងក្រងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម