អាជ្ញាធរចុះផ្អាក សំណង់ឥតច្បាប់ សង់រំលោភ លើតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ
ភ្នំពេញ៖ អាជ្ញាធរជំនាញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះពិនិត្យឈានដល់ ការផ្អាកបណ្ដោះអាសន្ន នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ដែលសាងសង់គ្មានច្បាប់អនុញ្ញាត និង រំលោភលើតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ អាជ្ញាធរបានវាស់ទីតាំងការដ្ឋានសាងសង់ ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ថា ហើយរកឃើញថា ម្ចាស់សំណង់ធ្វើការសាងសង់ ដោយមិនមានច្បាប់អនុញ្ញាត្រឹមត្រូវ ពិសេសបានសង់រំលោភលើតំបន់គម្រោងអភិវឌ្ឍន៍ ដោយសំណង់ ខាងលើ វាស់ចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A លើសពីច្បាប់កំណត់ ។ តាមការកំណត់របស់សាលារាជធានីភ្នំពេញ ម្ចាស់កម្មសិទ្ធិ ដែលនៅជាប់ នឹងផ្លូវជាតិលេខ ៦A ស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ មានកម្មសិទ្ធិត្រឹម ១០០ម៉ែត្រប៉ុណ្ណោះ គិតចាប់ពីអ័ក្សផ្លូវជាតិ ។
បន្ទាប់ពីវាស់វែងរួច ក្រុមការងារជំនាញរកឃើញថា សំណង់ខាងលើ ពិតបានធ្វើរំលោភដីតំបន់ អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារចំនួន ២១.១ម៉ែត្រ គុណនឹង ៤៩.៥ម៉ែត្រ ។
យោងតាមរបាយ៍ការណ៍នៃសកម្មភាព ចុះពិនិត្យការដ្ឋានសាងសង់ របស់ឈ្មោះ ឡុង ចាន់ថា ដែលមាន ទំហំ ១០៣ម៉ែត្រ គុណនឹង ៤៩,៥ម៉ែត្រ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យជាក់ស្ដែង ការដ្ឋាន សំណង់ខាងលើ ពុំមានសុំច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយអាជ្ញាធរបានសម្រេច ឲ្យម្ចាស់សំណង់ ផ្អាកសកម្មភាព ជាបណ្ដោះអាសន្នសិន នឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញ្ញាត ទៅតាមនីតិវិធីនៃច្បាប់។
ដោយឡែកសម្រាប់លោក ឡុង ចាន់ថា ដែលជាម្ចាស់ការដ្ឋានសំណង់បានឲ្យដឹងថា លោកសំណូមពរ ឲ្យអាជ្ញាធរ អនុញ្ញាតឲ្យលោក ធ្វើការ សាងសង់បន្ដ នៅកន្លែងដែលមិនប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍ ហើយសុំឲ្យផ្អាកតែកន្លែងប៉ះពាល់ទៅបានហើយ ព្រោះកម្មករ របស់លោក ដែលជួល មកមានចំនួន រហូតដល់ ៦០នាក់ឯណោះ។ ចំណែកឯការសុំច្បាប់អនុញ្ញាតវិញ លោកអះអាង គេឯងនៅតំបន់នេះ សងសង់អត់ច្បាប់ ដោយសាងសង់ជាតំបន់ អាស្រ័យផលតែដូចគ្នា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!