ជុំ លីណូ ចង់​ឲ្យ​ទ្រនំថ្មី​ផ្ដល់​ឱកាស​ស្មើ​គ្នា

 
 

ជុំ លីណូ បាន​និយាយ​ថា រូប​គេ​មាន​ក្ដី​សង្ឃឹម​ក្រសោប​បាន​ប្រជាប្រិយភាព​ឡើង​វិញ ខណៈ​ទ្រនំ​ថ្មី​ផលិតកម្ម Diamond Music ទទួល​បាន​ឱកាស​ឲ្យ​ចេញ​បទ​ចម្រៀង​ច្រើន​ជា​បន្តបន្ទាប់​គ្នា។ បទ​ចម្រៀង​មួយ​ចំនួន​ចាប់​ផ្ដើម​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ពេល​ថ្មី​នេះ​ហើយ។

“បើ​យើង​មាន​បទ​ច្រើន​អញ្ចឹង​ទៅ យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​បទ ដែល​បង​ប្អូន​ពេញ​ចិត្ត​ដែរ”។ រូប​គេ​បាន​បន្ត​ថា ប្រសិន​បើ​ចេញ​បទ​ចម្រៀង​តិច​ពេក​ប្រសិន​បើ​ខូច​នោះ គឺ​ចប់​ហើយ។

ជាក់​ស្ដែង​នៅ​ក្នុង​អាល់ប៊ុម​ដំបូង​សម្រាប់​ទ្រនំ​ថ្មី រូប​គេ​មាន​ចម្រៀង​ ៤​ បទ ​ដែល​បាន​ចេញ​លក់ និង ​៥ ​បទ​ទៀត​សម្រាប់​ជំហាន​បន្ទាប់។ អាច​និយាយ​បាន​ថា ជា​ការ​ផ្ដល់​ឱកាស ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​គេ។

“ជឿ​ថា​ឱកាស​ជា​រឿង​សំខាន់​ណាស់​សម្រាប់​តារា​ចម្រៀង​គ្រប់​រូប ដើម្បី​កសាង​ប្រជាប្រិយភាព​របស់​ខ្លួន”។ រូប​គេ​សប្បាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ចាស់ នៅ​ទ្រនំ​ថ្មី​នេះ ខណៈ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ម្ចាស់​ផលិតកម្ម​ខាង​លើ ក្រោយ​ពី​ការ​ផ្លាស់​មក។

“ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បែង​ចែក​ឱកាស​ស្មើ​គ្នា​សម្រាប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម”។ រូប​គេ​នឹង​ស្នើ​ដល់​អ្នក​គ្រប់​គ្រង​ផលិតកម្ម ធ្វើ​យ៉ាង​ណា​បែងចែក​ឱកាស​ឲ្យ​បាន​ស្មើ​គ្នា សម្រាប់​អ្នក​រួម​ទ្រនំ​មិន​ថា តារា​ចម្រៀង​ចាស់ ឬ​តារា​ចម្រៀង​ផ្លាស់​មក​ថ្មី​នោះ​ទេ។

ជុំ លីណូ ទើប​រក​បាន​ទ្រនំ​ថ្មី ផលិតកម្ម Diamond Music ប្រមាណ​ពីរ​ខែ​កន្លង​ទៅ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ផលិត​សាន់ដេរ។ គេ​ឃើញ​មាន​បទ​ចម្រៀង​របស់ លីណូ ក្នុង​ទ្រនំ​ថ្មី​មួយ​ចំនួន​នៅ​លើ​ YouTube កាល​ពី​ពេល​ថ្មី​នេះ ដែល​មាន​ការ​គាំទ្រ​គួរ​សម​ពី​ប្រិយមិត្ត​អ្នក​ប្រើ​ប្រាស់ Internet។ ក្នុង​នោះ រួម​មាន​បទ សុំទោស​ដែល​បង​ភ្លេច​អូន​មិន​បាន, បាន​ត្រឹម​អាណិតអូន និង ​បទ ឆ្នាំង​ណា​គ្រប​ហ្នឹង​ ជា​ដើម។

ចង់​ដឹង​ថា លីណូ អាច​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ សូម​ស្ដាប់​បទ​ចម្រៀង​របស់ លីណូ ​ដូច​ខាង​ក្រោម៖

បទ៖ សុំ​ទោស​ដែល​បង​ភ្លេច​អូន​មិន​បាន



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម