ចន ច័ន្ទលក្ខិណា ត្រូវបានលោក ចែម វុឌ្ឍសុវីន វាយបក យ៉ាងចាស់ដៃ
ភ្នំពេញ៖ តារាសម្ដែងស្រី ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរយៈពេល នៃការចូលឆ្នាំចិន កន្លងមកនេះហាក់ ជាពេលវេលា ដ៏អាក្រក់បំផុត សម្រាប់នាង ព្រោះប្អូនស្រី គឺនាង ចន ច័ន្ទពេជ្រ កញ្ញារ័ត្ន ត្រូវបានចោរឆក់ កាបូបរហូតរង របួសបញ្ចូន ទៅវៀតណាម និងមិនទាន់ បានធូរស្បើយ នៅឡើយទេ។ ចំណែកឯ បណ្ដាញសារព័ត៌មាន ក្នុងស្រុកជាច្រើន បានយកពាក្យ សម្ដីនាង ទៅចុះផ្សាយ ព្រោងព្រាត ដោយមិនមាន បទសម្ភាសន៍ នាងឡើយ ។
ចំពោះកម្មវិធី កំពូលតារាបង្ហាញ ម៉ូដកម្ពុជាវិញ ក៏បានវាយបក ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ស្របពេល នាងធ្លាប់បាន ស្រែករក យុត្តិធម៌ឲ្យ ស្រីម៉ៅ ដែលជាអ្នក ចូលរួមប្រកួត នឹងជាមិត្ត រួមអាជីពក្នុង ក្រុមរបស់នាង។ កម្មវិធីកំពូល តារាបង្ហាញ ម៉ូដកម្ពុជា បានយក សារព័ត៌មាន ក្នុងស្រុកមួយ វាយបកនាង មិនសំចៃដៃ ។
ចំណែកលោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការ មួយរូបក្នុងកម្មវិធី និងជាអ្នកថតរូប ដ៏ល្បីល្បាញជាមួយ បទពិសោធន៍ រាប់សិបឆ្នាំ និងជាថៅកែ ហាងថតរូបមួយ កន្លែងផងដែរ លោកបាននិយាយចំៗ ចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាលោកបាន ស្គាល់កញ្ញា ស្រីម៉ៅ តាំងពីចូល ប្រឡូកក្នុង អាជីពបង្ហាញ ម៉ូដដំបូងៗមកម្ល៉េះ ។ កាលនោះ ចន ច័ន្ទ លក្ខិណា មិនស្គាល់ថា ស្រីម៉ៅ ជាអ្នកណា នៅឡើយផង ។ លោកជាអ្នកគាំទ្រ ស្រីម៉ៅ និង ជំរុញស្រីម៉ៅ ឲ្យដើរទៅ មុខជានិច្ច។
តែក្នុងនាមលោក ជាគណកម្មការ លោកមិនអាច យកការស្រឡាញ់ ផ្ទាល់ខ្លួន ទៅកាត់សេចក្ដី ចំពោះអ្នក ប្រកួតឡើយ ។ លោកបានបន្តថា លោកមិនបាន លំអៀងលើ កញ្ញា គង់ការ ឡើយ ព្រោះលោកមិន ចូលចិត្តគង់ការ តែគង់ការ ធ្វើបានល្អច្រើន ។ ចន ច័ន្ទលក្ខិណា មិនមែន អ្នកជំនាញ ពិតប្រាកដឡើយ ដូចនេះ ចន ច័ន្ទលក្ខិណា មិនគួរវាយ ប្រហារកម្មវិធី បែបនេះឡើយ។
ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានស្ដាប់ឮ និង មើលឃើញការ វាយបកព្រមៗគ្នា អ្នកនាង មិនបានតបតអ្វី ច្រើនឡើយ ព្រោះអ្នកនាង បានធ្វើអ្វីដែល នាងចង់ធ្វើ និង និយាយអ្វី ដែលអ្នកនាង ចង់និយាយ រួចទៅហើយ។ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា គេនិយាយវាយបក ដើម្បីការពារ មុខបររកស៊ី ជារឿងរបស់គេ ព្រោះគេចង់ ឲ្យកម្មវិធីនៅ តែបន្តទៅមុខទៀត ។
តែអ្នកណាបាន ធ្វើអីដឹងខ្លួន ច្បាស់ណាស់មិនចាំបាច់ និយាយច្រើនឡើយ ។ អ្នកនាងពេលនេះ កំពុងស្ថិតនៅ ប្រទេសវៀតណាម ហើយកំពុងធ្វើ ដំណើរមកកម្ពុជា ដែលបងប្អូននាង ត្រូវផ្លាស់ប្ដូរគ្នា ដើម្បីមកមើលជំងឺ ប្អូននាង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!