ស្រី ម៉ាលីកា លេចដំណឹងស្នេហ៍ ជាមួយថៅកែយានដ្ឋាន
ភ្នំពេញ៖ តារាសម្តែងស្រីរាងខ្ពស់ស្រឡះកញ្ញា ស្រី ម៉ាលីកា បន្ទាប់ពីបណ្តែតខ្លួន ចូលជ្រកក្រោម ដំបូលអាជីពអ្នកសិល្បៈ ជាថ្មីឡើង វិញមក ត្រូវបានគេកត់សម្គាល់ឃើញថា នាងហាក់មានយីអ៊ុន លេចធ្លោគួរសម ទាំងប្រជាប្រិយភាព និងការលេចមុខតួសម្តែង នៅក្នុងផលិតកម្មធំៗ មួយចំនួនក្នុងស្រុក ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានគេដឹងថា ជាតារាស្រីសម្បូរទៅដោយ មន្តស្នេហ៍ទាក់ទាញ ការចាប់អារម្មណ៍ ពីក្រុមកន្លងប្រុសៗ អ្នកមានទ្រព្យស្តុកស្តម្ភទៀតផង ។
ស្របពេលជាមួយគ្នា នឹងការងារសិល្បៈរបស់ ស្រី ម៉ាលីកា កំពុងតែមានសន្ទុះដំណើរការ ទៅមុខដោយសន្សឹមៗស្រាប់តែថ្មីៗនេះ លេចឮដំណឹងចេញពីរង្វង់ អ្នកសិល្បៈដូចគ្នាមកថា ម៉ាលីកា កំពុងមានទំនាក់ទំនង ស្នេហាយ៉ាងស្អិត ល្មួតជាមួយថៅកែ ការ៉ាស់រថយន្តម្នាក់ នៅរាជធានីភ្នំពេញ ។
ផ្អែកតាមប្រភពខាងលើ បានបង្ហើបមកថា អតីត Freshie Girl លេខ២ឆ្នាំ២០០៧ កញ្ញា ស្រី ម៉ាលីកា បច្ចុប្បន្នកំពុងតែបង្កើត ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយបុរសវ័យកណ្តាលម្នាក់ ដែលគេដឹងថា បុរសម្នាក់នោះ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន មានតួនាទីជាថៅកែ ការ៉ាស់រថយន្ត នៅម្តុំផ្សារទួលគោក ។ ចំណែកឯសម្ព័នភាពស្នេហា រវាងតារាសម្តែង សម្បុរស្រអែម និងលោកថៅកែរូបនេះ បានផ្តើមជាងមួយ ឆ្នាំមកហើយ តែមានភាពលាក់បាំង ពីក្រសែភ្នែកមហាជន ។
ប្រភពដដែលបានបន្ថែមថា ភាពស្និទ្ធស្នាលផ្អែមល្ហែម របស់អ្នកទាំងពីរ គឺតែបង្ហាញឱ្យឃើញ នៅពេលពួកគេចេញដើរកម្សាន្ត ដូចជាចូលទិញសំភារៈ នៅតាមផ្សារទំនើបៗ និងរាល់ពេលចេញទៅ ញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានជាដើម ។ ម្យ៉ាងទៀត អំឡុងពេលដែលតារាសម្តែង ស្រី ម៉ាលីកា ផ្តើមមានទំនាក់ទំនងស្នេហ៍ ជាមួយលោកថៅកែម្នាក់នេះ នាងហាក់មានភាពលេចធ្លោ ខ្លាំងក្នុងការ ប្រើប្រាស់ សម្ភារៈទាន់សម័យ មានតម្លៃថ្លៃៗ និងទំនើបៗទៀតផង ។
ជុំវិញការលេចឮព័ត៌មានខ្សឹបខ្សៀវខាងលើនេះ គេហទំព័រកម្សាន្ត Looking TODAY នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ មិនអាចទំនាក់ទំនង ដើម្បីស្វែងរកការបកស្រាយពីកញ្ញា ស្រី ម៉ាលីកា បាននៅឡើយទេ ។ Looking TODAY នឹងព្យាយាមស្វែង រកការបំភ្លឺពីសំណាក់កញ្ញា ស្រី ម៉ាលីកា នៅពេលក្រោយ ដើម្បីឱ្យមហាជនបានដឹងច្បាស់ពីការពិត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!