ចែកបាយគ្នា មិនស្មើ ចាក់គ្នារងរបួស ម្នាក់ចូលពេទ្យ ម្នាក់ជាប់ខ្នោះ សមត្ថកិច្ច
បន្ទាយមានជ័យ ៖ បុរសអនាថា និងនារីអនាថា បានទៅទិញបាយហូប លុះដល់ ចែកបាយ គ្នាហូប ដោយមានការ ចែកមិនស្មើគ្នា ក៏បង្កឲ្យឈ្លោះប្រកែកគ្នា រហូតឈានដល់បង្ក របួសស្នាមទាំង២នាក់ ម្នាក់ត្រូវបានកម្លាំងអ ហ ក្រុង ក្របួចបាន ចំណែកនារីម្នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងនៅត្រង់បរិវេណកាស៊ីណូ ស្តាវីហ្គាស ហៅផ្កាយ៥ វេលាម៉ោង១០ និង១០នាទី ព្រឹក ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកើតហេតុ កម្លាំងសន្តិសុខកាស៊ីណូ បានឃាត់ទាន់ពេលវេលា និងបង្កឲ្យរងបួស ដល់អាយុ ជិវិតលើ នារីរងគ្រោះ ភ្លាមក៏ បានរាយការណ៍ ជូនកម្លាំង អ ហក្រុងប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ រថយន្តសង្គ្រោះ បន្ទាន់ របស់អង្គកាម៉ាក្រុងប៉ោយប៉ែត ដឹកបញ្ជូននារីរងគ្រោះ ទៅកាន់ មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុនមង្គល បូរីផងដែរ រីឯជនដៃបញ្ជូនទៅកាន់មូលដ្ឋានអ ហ ក្រុងសាកសួរនាំ។
លោកជា ដា មេបញ្ជាការអ ហក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង តាមទូរស័ព្ទថា ក្រោយពីបាន ទទួលព័ត៌មាន ពីមហាជន លោកក៏បានបញ្ជាកម្លាំង ទៅអន្តរាគមន៍ ឃាត់ចាប់ជនដៃដល់តែម្តង រួមទាំងវត្ថុតាងកាបិត កាត់អំបោះ។
លោកបានបន្តថា ជនដៃដល់មានឈ្មោះ ឈាន ចាន់ថន ភេទប្រុស អាយុ២១ គ្មានលំនៅដ្ឋានពិតប្រាកដ រងរបួសត្រង់ មុនបន្តិច ។ រីឯនារីរងគ្រោះមានឈ្មោះ ឡាំ ផា ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅមិនពិតប្រាកដ បណ្តាលរងរបួសត្រង់ ផ្ទៃមុខ ខ្នង ដៃខាងស្តាំ ដោយជនដៃដល់យកកាំបិតតូចកាត់អំបោះចាក់ ។
លោកបន្ថែមថា ក្រោយពីកម្លាំងអ ហ ក្រុង ឃាត់ខ្លួនជនដៃដល់បានសារភាព ចម្លើយថា ខ្លួនពិតជាបាន យកកាំបិតកាត់ អំបោះចាក់ពិតមែន ដោយសារតែនារីរងគ្រោះខាងលើ ចែកបាយមិនឲ្យគ្រប់គ្រាន់ ទើបបង្កហិង្សា បែបនេះតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ អ ហ ក្រុងបានសាងសំណំជនដៃ និងវត្ថុតាងបញ្ជូនទៅកាន់បញ្ជាការដ្ឋានអ ហខេត្ត ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!