នគរ​បាល​ ស្រុក​ប្រាសាទ ​បល្ល័ង្កឃាត់ ខ្លួន​បុរស​ម្នាក់ ​ពី​​បទ​រំលោភ​ សេព​សន្ថវៈ

 
 

ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច នៃអធិការដ្នាននគរបាលស្រុក ប្រាសាទបល្ល័ង្កចាប់វាយខ្នោះកសាង សំណុំរឿងចាត់ការ តាមនិតិវិធីពី បទ រំលោភសេពសន្ថវៈ។

លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យ ព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីថ្ងៃទី២២ កុម្ភៈ ២០១៥ នារីរងគ្រោះឈ្មោះ វ .ស អាយុ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងរាំង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងប្តឹង ជនសង្ស័យម្នាក់ឈ្មោះ ធីម រុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានប្រពន្ធ និងមានកូន២នាក់ទៀតផងថា បានចាប់អូសរូបនាង យកទៅក្នុងព្រៃត្រង់ចំណុច តំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ចម្ងាយពីផ្លូវលំប្រហែល ជា៥០០ម៉ែត្រយកមករំលោភ រហូតបានសម្រេច ខណៈពេលរូបនាងដើរ ត្រឡប់មកពីមើលគេរាំ ធុងបាស់នៅក្នុងភូមិ។ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងពីនារីរងគ្រោះ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចក៏បានឃាត់ជនសង្ស័យ យកមកធ្វើការសាកសួរ!។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភ នារីរងគ្រោះរហូតបានសម្រេច ពិតប្រាកដមែន។ ក្រោយ ពីទទួលបានចម្លើយ សារភាពពីជនសង្ស័យ សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅ កាន់សាលាដំបូងខេត្តចាត់ការ ទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម