ឆក់ខ្សែ ក បានហើយ សំណាងមិនល្អ ជាប់ខ្នោះដៃ នគរបាល ខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ យុវជន២នាក់បានធ្វើ សកម្មភាពឆក់ខ្សែក ពីអ្នកដំណើរ កាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅចំណុចលើផ្លូវលេខ៧០ ម្តុំខាងលិចរង្វង់មូលស្តាតចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ដោយសំណាងមិនល្អ ជនសង្ស័យខាងលើត្រូវ បានកំលាំងល្បាត សមត្តកិច្ចខណ្ឌដូនពេញ អន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ នឹងដកហូតមក វិញនូវខ្សែក របស់ជនរងគ្រោះផងដែរ ។ ជនសង្ស័យមានឈ្មោះចាន់ សាវិន ហៅអន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក ឃុំវាលស្បូវ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ជននេះជាអ្នកបើក ម៉ូតូពេលធ្វើសកម្មភាព ។ រីឯម្នាក់ទៀតឈ្មោះយ៉យ យ៉ាត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាជិះពីក្រោយ ជាអ្នកឆក់ខ្សែកជនរងគ្រោះ ។
ចំណែក ជនរងគ្រោះមានឈ្មោះមាន លាងមួយ ភេទស្រីអាយុ២៥ ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារធំថ្មី ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!