ធ្វើការនៅហាងកាហ្វេបាន ប្រាក់ខែ៥០ដុល្លារ ត្រូវចោរឆក់អស់ ៤០ដុល្លារ
រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ជិះកង់ចេញពីធ្វើការនៅហាងកាហ្វេត្រឡប់ទៅផ្ទះ វិញ ត្រូវចោរឆក់ កាបូបបានសម្រេច ហើយត្រូវ សមត្ថកិច្ច ជិះម៉ូតូប្រទះឃើញ បានដេញតាម ធាក់ម៉ូតូផ្តួល ចាប់បាន២នាក់ តែកាបូបលុយត្រូវ ជនសង្ស័យគ្រវាត់ ចោលបាត់ហើយ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២១ កុម្ភៈ តាមមហាវិថីព្រះមុនីវង្ស ក្បែរក្រសួងនគរដែនដី រូបនីយកម្ម និងសំណង់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
នារីរងគ្រោះមានឈ្មោះជន រដ្ឋា អាយុ១៩ឆ្នាំ ធ្វើការនៅហាងកាហ្វេ ស្នាក់នៅសង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌ ចំការមន បានឲ្យដឹងថា មុនពេល កើតហេតុនាងចេញពីធ្វើការជិះកង់ត្រឡប់ ទៅផ្ទះវិញ ដោយដាក់កាបូបស្ពាយនៅក្នុងកន្ត្រកកង់ជិះតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង មកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្តេប ពណ៌ផ្កាឈូក បិទស្កុកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS 4272 មកដល់បានធ្វើសកម្មភាពឆក់កាបូប បានសម្រេចធ្វើឲ្យនារីរងគ្រោះឈប់កង់អង្គុយយំស្តាយលុយ៤០ដុល្លារ និងទូរស័ព្ទចុចពិល មួយគ្រឿង នៅក្នុងកាបូបលុយ ព្រោះនាងធ្វើការមួយខែបានតែ៥០ដុល្លារទេ ស្របពេល នោះមានសមត្ថកិច្ចម្នាក់ជិះម៉ូតូណៃហ៊ត មួយគ្រឿង ប្រទះឃើញបានជិះដេញតាមជន សង្ស័យ ហើយធាក់ម៉ូតូមួយជើងផ្តួលក៏ត្រូវប្រជាពលរដ្ឋចាប់បានភ្លាមៗទាំង ២នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនបានជាអ្នកបើកម៉ូតូមានឈ្មោះហម សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់ នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា និងម្នាក់ទៀតជាអ្នក ឆក់មានឈ្មោះហុក ចិន្តា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ ចំណែកកាបូបរបស់ជនរងគ្រោះ ត្រូវជន សង្ស័យបោះចោល បាត់ទៅហើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍បឹង ត្របែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការ ដ្ឋាន ខណ្ឌចំការមន ចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!