នគរបាល ប៉ុស្តិ៍ស្រះចក ក្របួចចោរ ខ្សែក២នាក់ នៅជិតរង្វង់ មូលស្តាត ចាស់
ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានក្របួចចោរ ឆក់ ខ្សែក ចំនួន២នាក់ នៅជិត រង្វង់មូល ស្តាតចាស់ សង្កាត់ស្រះចក ក្រោយពេលដែល ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព កាល ពីវេលាម៉ោង ប្រមាណ៤៖១០នាទី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
មន្រ្តីនគរបាល ប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមានទី១ ឈ្មោះ ចាន់ សាវិន ហៅអន អាយុ៣១ឆ្នាំ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយតាអុក ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២ឈ្មោះ យ៉យ យ៉ាត អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅ ផ្ទះលេខ១៥ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាអ្នកឆក់។
ដោយឡែក នារីរងគ្រោះមានឈ្មោះ មាន លាងមួយ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជា អ្នកលក់ខោអាវ នៅផ្សារធំថ្មី រស់នៅផ្ទះលេខ៩៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលមូលដ្ឋាន ប៉ុស្តិ៍ស្រះចក បានបន្តទៀតថា មុនពេលកើតហេតុ ខណៈស្រ្តីរងគ្រោះ កំពុងធ្វើដំណើរ នៅជិតរង្វង់ មូលស្តាតចាស់ ស្រាប់តែលេច មុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-6061 បានធ្វើសកម្មភាព ឆក់ខ្សែក ទម្ងន់២ផ្លាកទីន ។
ភ្លាមៗនោះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលកំពុងចុះល្បាត ក៏ចុះទៅចាប់ខ្លួន បានភ្លាមៗតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ ត្រូវបាននាំខ្លួន ទៅសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!