ស្ត្រីជើងខ្លាំង លើកគ្នីគ្នា ប្រុសៗ ៤នាក់ មកព្រួតវាយ ស្ត្រីទន់ខ្សោយម្នាក់ យ៉ាងព្រៃផ្សៃ (មានវីដេអូ)

 
 

ចិន៖ ពិតជាករណី ប្លែកៗទៀតហើយ បានកើតឡើង និង ថតជាប់ នៅកន្លែងទិញសំបុត្រ ចូលរោងកុន មួយកន្លែង នាទីក្រុង ណានជីង ប្រទេសចិន។

បុរសជនជាតិចិន ៤នាក់ បានព្រួតគ្នា វាយទៅលើ ស្ត្រីទន់ខ្សោយម្នាក់ ដែល ជាគ្រូបង្រៀន។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បាននាំកូនៗ របស់នាង ២នាក់ ទៅមើលកុន ហើយដោយសារតែ ចង់ឆាប់ចូលបានមុន នាងក៏បានកាត់មុខ ស្ត្រីម្នាក់ទៀត មាននាមត្រកូល Shi ដែលកំពុងតែតំរង់ជួរស្រាប់។ ដោយមិនសុខចិត្ត ស្ត្រីឈ្មោះ Shi បានប្រាប់ដល់ ស្ត្រីរងគ្រោះ ឲ្យបកទៅក្រោយវិញ គឺមិនអាចចូលរបៀបនេះបានទេ ជាហេតុបង្ក ឲ្យមានការទាស់សម្តីគ្នា ទៅវិញទៅមក មួយប្រាវ។ ស្ត្រីឈ្មោះ Shi បានចាកចេញពីទីនោះ និង ត្រឡប់មកម្តងទៀត ជាមួយ បុរស ៤នាក់ ដោយក្នុងនោះ មានប្តី របស់នាង និង មិត្តភក្តិ ប្រុសៗ ៣នាក់ ទៀត។ នៅពេលដែលទៅដល់ ទីនោះភ្លាម ពួកគេ មិនបានសួរនាំអ្វីច្រើនទេ គឺចាប់ផ្តើម ប្រើអំពើហឹង្សា ទៅលើស្ត្រីរងគ្រោះតែម្តង រួមមានទាំងការ ទះកំភ្លៀងផង ដាល់ផង ប្រើជើង និង ជង្គង់ ថែមទៀត មុនពេល សន្តិសុខ មកដល់កន្លែងកើតហេតុ ដើម្បីបញ្ឈប់សកម្មភាព របស់ពួកជនបង្ក ទាំងនោះ។

ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ភ្លាមៗ ផងដែរ។ ចំពោះខាងប៉ូលីសវិញ បានថ្លែងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនបង្ក ទាំងនោះ៕


សកម្មភាព ជនបង្កហេតុ ព្រួតវាយ នារីម្នាក់

តើប្រិយមិត្ត យល់យ៉ាងណា ទៅវិញ ទៅលើ សកម្មភាព បែបនេះ? សូមទស្សនា វីដេអូខាងក្រោម៖


ប្រភព៖ AppleDaily

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម