ចំណងដៃជូនពលរដ្ឋខ្មែរ​ក្នុងឱកាស ចូល ឆ្នាំខ្មែរ ! ​ស្ពានអ្នកលឿង​ នឹងត្រូវ សម្ពោធ​ ដាក់ឲ្យប្រើ ប្រាស់​នៅ ថ្ងៃទី០១ មេសា

 
 

រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ស្ពានអ្នកលឿង ឬ ស្ពានសាប៊ូសាជាឈ្មោះជប៉ុន នឹងត្រូវ សម្ពោធដាក់ ឲ្យប្រើបា្រស់ ជាផ្លូវការនៅថ្ងៃទី០១ មេសា ២០១៥ ក្រោមអធិបតី ភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាមលោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សនក៍ជាតិកម្ពុជា ដែលបាន លើកឡើង នៅ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម (Facebook) របស់លោក ។

គួរបញ្ជាក់ថា ស្ពានអ្នកលឿងដែលតភ្ជាប់ពីខេត្តកណ្តាលទៅខេត្តព្រៃវែងមានប្រវែងសរុប ២២២០ម៉ែត្រ និងមាន ទទឹងប្រវែង ១៣ម៉ែត្រ ជាមួយ នឹងកម្ពស់ ស្ពានផុតពីផ្ទៃទឹកនៅរដូវ វស្សា ៣៧ម៉ែត្រ កន្លះទៀត នោះ នឹងក្លាយជាស្ពាន ដ៏វែងជាងគេនៅ ក្នុងប្រទេសកម្ពុជា និងក៏ជាស្ពាន យោងប្រើខ្សែកាប ទី១ លើកដំបូងនៅ កម្ពុជាផងដែរ។

ស្ពានអ្នកលឿងនេះ ត្រូវបានបើកសម្ពោធសាងសង់ជាផ្លូវការកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ ជាមួយ នឹងគំរោង ទឹកប្រាក់ចំណាយ សរុប ១៣០លានដុល្លារអាមេរិក (ជាង៩០លាន ដុល្លារ ជាជំនួយ ឥតសំណងរបស់ រាជរដ្ឋាភិបាលជប៉ុន) ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម