ហុងដាឌ្រីម បុកស្ត្រីម្នាក់ដើរឆ្លងថ្នល់ របួសធ្ងន់ទាំង២នាក់
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដើរឆ្លងថ្នល់ ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំង អ្នកបើកម៉ូតូ និងអ្នកដើរ ត្រូវបានកម្លាំងនគរបាល ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២២ កុម្ភៈ ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A មុខផ្សារពង្រ ស្ថិតក្នុងភូមពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ប្រភពព័ត៌មានពីនគរបាលក្រុងបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯអ្នកបើកបរម៉ូតូ ក៏មិនទាន់ស្គាល់ដែរ ព្រោះទាំងអ្នកបើកបរម៉ូតូ និងអ្នកដើររងរបួស ធ្ងន់ទាំង២នាក់។
ប្រភពដដែលបានបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុ ប្រាប់ថា ដំបូងគេឃើញស្ត្រី រងគ្រោះ ដើរឆ្លងថ្នល់ទិសដៅពីកើតទៅលិច ស្របពេល នោះមានរថយន្ត បើកកាត់មុខក៏អាក់ដំណើរ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1G.1355 បើកក្នុងទិសដៅ ពីត្បូងទៅជើង មកដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកចំ ពីក្រោយបណ្តាល ឲ្យរងរបួសទាំង២ នាក់តែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!