ថ្ងៃ​សែន​ចិន ​ស្រវឹង ​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ រេ​ពេញ​ផ្លូវ ​ជល់​រថយន្ត អ្នក​ស្រវឹង​គួរ​ ណាស់​ត្រូវ​ ប៉ូលិស​យក​ទៅ ​ឃុំ​ទុក​និង​ បញ្ជូន​ទៅ​ សាលា ដំបូង​ខេត្ត

 
 

ខេត្តកណ្តាល ៖ បុរសម្នាក់ស្រវឹងស្រា ជោកជាំជិះម៉ូតូឆ្លងថ្នល់រេ ចង្កូតពេញផ្លូវដោយមិន មានពាក់មួកសុវត្ថិភាព បានប៉ះជាមួយរថយន្តមួយគ្រឿង បណ្តាលឱ្យរងរបួសរួច ទាមទារសំណងចំនួន ៤ពាន់ដុល្លារអាមេរិក កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិ៦A ចន្លោះស្ពានលេខ១៣-១៤ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។

បើតាមសាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ ពេញ ផល្លា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ជិះម៉ូតូមួយគ្រឿងម៉ាកគុបC90 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1A-6403 ក្នុងសភាពស្រវឹងស្រា ជោកជាំថ្ងៃសែនចិន និងមិនមានពាក់មួកសុវត្ថិភាពទេ បានជិះម៉ូតូរេពេញ ផ្លូវក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត រួចរេចង្កូតទៅជល់ ជាមួយរថយន្តមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2Q-2644  បើកបរដោយ ឈ្មោះ វន ច័ន្ទដារ៉ាវី ភេទប្រុស អាយុ៣៧ឆ្នាំ បណ្តាលឱ្យអ្នកបើកបរ ម៉ូតូដួលទៅលើផ្លូវរងរបួស ស្រាលក្រោកអង្គុយ ខ្លួនឯង ។

សាក្សីបានបន្តថា ក្រោយពេលកើតហេតុអ្នក បើកម៉ូតូបានក្រោកឡើង អង្គុយធម្មតា អត់មានប្រកាច់ទេ ធុំក្លិនស្អុយស្រាង៉ោង ។ ចំណែកខាងរថយន្តបាន ព្យាយាមសម្របសម្រួល ដើម្បីបញ្ចប់រឿងដែរ ប៉ុន្តែខាងម៉ូតូមិនបាន ដោះស្រាយនោះទេ ដោយបាននិយាយថា រវល់មើលអ្នករបួស នៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះជនរងគ្រោះ រងរបួសបាក់ជើង និងដេរក្បាល៦ថ្នេរ ។ ចំណែកខាង រថយន្តព្យាយាមទៅមើលអ្នករបួសដល់ ពេទ្យកាល់ម៉ែត ប៉ុន្តែមិនបានជួបទេ ដោយខាងម៉ូតូប្រាប់ថា បានទៅសម្រាកព្យាបាល នៅគ្លីនិកមួយកន្លែងនៅទួលគោក។ ទោះ បី ជាភាគីរថយន្ត ចង់ជួបក្រុមគ្រួសារ ក៏ដូចជាអ្នកជំងឺ យ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារមិន ព្រមឱ្យជួបដែរ ដែលតាមដំណឹងថា ទុកដើម្បីទាមទារឱ្យ បានច្រើន ។

លុះដល់ថ្ងៃទី២០ កុម្ភៈ ទើបបានជួបអ្នករបួសនៅផ្ទះ នៅតែស្អុយស្រាមិនទាន់បាត់ ហើយក៏បានធ្វើការ សម្របសម្រួលគ្នា នៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ។ នៅក្នុងការសម្របសម្រួលគ្នានេះ ខាងភាគីម៉ូតូបានទាមទារ សំណង៤ពាន់ដុល្លារអាមេរិក ពីភាគីរថយន្ត ប៉ុន្តែខាងរថយន្តមិន មានលទ្ធភាពនោះទេ គឺអាចជួយបានត្រឹម៣ រយដុល្លារតែប៉ុណ្ណោះ ដែលនេះជាមនោសញ្ចេតនា ដោយភាគីរថយន្តមិនបានខុសនោះទេ គឺខាងម៉ូតូទៅវិញទេ ដែលស្រវឹងស្រាជិះម៉ូតូ រេពេញផ្លូវមកប៉ះរថយន្ត ដែលអ្នកឃើញ ហេតុការណ៍និយាយថា មនុស្សស្រវឹងនេះចង់ជល់ជាមួយ រថយន្តដើម្បីទារ លុយផងក៏មិនដឹង ។ ព្រោះផ្លូវធំទូលាយ ម៉េចក៏មិនជិះស្រាប់តែជិះ មកជល់រថយន្តបែប នេះទៅវិញ ?

បើតាមសម្តីរបស់លោក ឯក លន់ អធិការរងទទួលផែន ចរាចរណ៍បានប្រាប់អ្នកយកព័ត៌ កោះសន្តិភាពឱ្យដឹង តាមទូរស័ព្ទនៅថ្ងៃទី១៩ កុម្ភៈ ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺខាងភាគីម៉ូតូជាអ្នកខុស ហើយបើកបរដោយមាន ជាតិស្រវឹងជោកជាំបាត់ម្ចាស់ការ សមណាស់សងការខូចខាត រថយន្តគេវិញផង ។

មន្ត្រីប៉ូលិស បានខ្សឹបប្រាប់ថា ឈ្មោះពេញ ផល្លា អ្នកបើកម៉ូតូ គឺជាប្អូនប្រុស របស់មន្ត្រីប៉ូលិសប៉ុស្តិ៍រកា កោង ហើយគេព្យាយាម គេចខ្លួនមិនចង់ឱ្យខាងភាគីរថយន្តជួបទេ អាងខ្លួនជាខ្សែប៉ូលិស ទើបគេហ៊ានធ្វើបែបនេះ បើមិនបានសំណង ដូចការទាមទារបស់គេទេនោះ ទោះបីជាឡើងទៅដល់ណា ក៏គេមិនខ្លាចដែរ ព្រោះគេមានខ្នងបង្អែកជាប៉ូលិស ។ បើតាមការពិនិត្យមើល តាមហ្វីលថត បានបង្ហាញថា ជើងរបស់ ពេញ ផល្លា បានបាក់ឆ្អឹងតូចមួយ ជើងខាងឆ្វេង និងក្បាលខាងក្រោយដេរ៦ថ្នេរ ដែលអាចលាបប្រេងកូឡាក៏បានដែរ ។

ក្នុងការទាមទារសំណងនោះ បានពិនិត្យឃើញថា ពួកគេបានធ្វើវិក្កយបត្រ ពេទ្យ៣សន្លឹកសង្ស័យក្លែងក្លាយ ព្រោះនៅលើវិក្កយបត្រ ពេទ្យនោះ គ្មានអាសយដ្ឋាន ឬលេខទូរស័ព្ទសម្រាប់ទាក់ទងឡើយ ។ ក្នុងនោះ វិក្កយបត្រ១សន្លឹក ថ្លៃព្យាបាលអស់ប្រមាណជាង៨០ដុល្លារ បែរជាថែម រហូតជាង៣០០ដុល្លារ ។ ការក្លែងបន្លំនេះ ប៉ូលិសនិយាយថា ត្រូវមានទោសមួយជាន់ទៀត ។ នេះជាល្បិចមនុស្សខូច ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម