រថយន្ត​២ ​គ្រឿង​បុក​គ្នា​ ទាំង​កំរោល ​របួសធ្ងន់​ ស្រាល​៧​នាក់​

 
 

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បាន រងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បតិហេតុ គ្រោះថ្នាក់ចរាចរណ៏ មួយរវាងរថយន្ត និងរថយន្ត ដែលបានបុកគ្នាកាល ពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើដងផ្លូវជាតិ លេខ៥ ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។

មន្ត្រីនគរបាល ចរាចរណ៏ស្រុកសង្កែបានឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៏ខាងលើនេះ បង្កឡើងដោយរថយន្ត ម៉ាកកាមរី(បាឡែន) ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5479 បើកបរដោយ បុរសឈ្មោះកួយ ថាវីស អាយុ៣០ឆ្នាំ នៅក្រុងប៉ោយប៉ែត បានបើកបុកទាំង កំរោលទៅលើរថយន្ត ម៉ាកទួរីស ពាក់ស្លាកលេខ ភ្នំពេញ 2V-3800 បើកបរដោយ បុរសឈ្មោះវិត ម៉ន អាយុ៣៥ឆ្នាំនៅស្រុកលើកដែក ខេត្តកណ្ដាល ខណៈដែលធ្វើ ដំណើរច្រាសទិសគ្នា ។ មន្ត្រីដដែលបញ្ជាក់ថា តាមការពិនិត្យស្លាកស្នាម នៅចំណុចកើតហេតុ គឺរថយន្តទាំង២ គ្រឿងបានបុកគ្នាត្រង់ ចំណុចផ្លូវកោង ដែលរថយន្តម៉ាកកាមរី បានបូងចង្កូតបត់លើ ផ្លូវកោងជ្រុលទៅ បុករថយន្តម៉ាកទួរីស បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់(រាប់ទាំងអ្នកបើកបរទាំង២នាក់) និង៤នាក់ទៀតរបួសស្រាល ។

សាក្សីបាននិយាយថា រថយន្តម៉ាកកាមរី នោះបើកពីទិសខាងកើត ឆ្ពោះទៅលិចក្នុង ល្បឿនលឿនហូស ហេតុ រីឯរថយន្តម៉ាកទួរីស ១២កៅអី បើក មកពីទិសខាងលិចទៅកើត ។ សាក្សីបញ្ជាក់ថា ពេលដល់ចំណុចគ្រោះថ្នាក់ គេឃើញរថយន្តកាមរីបាន បូងចង្កូតបត់ឆ្វេងលើផ្លូវកោង ស្រាប់តែជ្រុលទៅបុក រថយន្តទួរីសពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្សដែលជិះ ក្នុងរថយន្តទាំង២គ្រឿងនោះរបួសទាំងអស់គ្នា រីឯរថយន្តក៏ខូចខាត ធ្ងន់ធ្ងរដូចគ្នាដែរ ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់អំពីឧប្បតិហេតុ គ្រោះថ្នាក់នេះថា នៅលើគំនូសផ្លូវគេពិនិត្យឃើញ ស្លាកស្នាមកង់រថយន្តកាមរី បានឆ្លងបំពានគំនូសលឿង ទៅបុករថយន្តទួរីស ដោយសារតែការបើក ល្បឿនលើសកំណត់ ជាហេតុធ្វើឲ្យអ្នកបើកបរ មិនអាចគ្រប់គ្រងបាននៅពេលដល់ផ្លូវកោងទើប បូងចង្កូតជ្រុលបង្ក គ្រោះថ្នាក់បែបនេះ ។ នេះជាកំហុសដែលបណ្ដាល មកពីការបើកបរមិន គោរពច្បាប់ចរាចរណ៏៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម