Canon បង្ហាញផលិតលផល កាមេរ៉ា ទំនើប ក្នុងពិពណ៌ ម៉ាស៊ីនថត និង បច្ចេកវិទ្យា រូបភាពសកល CP+2015
ភ្នំពេញ៖ សមាគមន៍ផលិតផលម៉ាស៊ីនថត និងបច្ចេកវិទ្យារូបភាព ហៅកាត់ថា CIPA បានរៀបចំពិពណ៌ បង្ហាញ ផលិតផល កាម៉េរានិង បច្ចេកវិទ្យា រូបភាព សកល ប្រចាំឆ្នាំរបស់ខ្លួន CP+ 2015 ចាប់ពីថ្ងៃទី ១២ ដល់ ១៦ កុម្ភៈ ២០១៥ នៅទីក្រុង យូកូហាម៉ា តំបន់ប៉ាស៊ីភីកូ ដែលបាន ស្វាគមន៍ភ្ញៀវ ចូលរួមជា ច្រើនពាន់អ្នក រួមមានអ្នកចូល ចិត្តវិស័យ ថតរូប បណ្តាសារព័ត៌មាន អ្នកជំនួញ ស្ត្រីនិងក្រុម គ្រួសារជាច្រើនកុះករ។
កាលពី ៥០ ឆ្នាំមុន កម្មវិធីនេះ ត្រូវបានគេស្គាល់ថាជាពិពណ៌ម៉ាស៊ីនថតជប៉ុន។ ដោយឡែក នេះជាលើកទី ៦ ហើយដែល ពិពណ៌កាមេរ៉ា និងបច្ចេកវិទ្យា រូបភាពដ៏ល្បី ល្បាញមួយនេះ ត្រូវបាន ប្រារព្ធឡើង បន្ទាប់ពីបាន ប្តូរទីតាំងថ្មី ទៅកាន់ទី ក្រុង អន្តរជាតិ យូកូហាម៉ា។
ប្រហែល ៨៥% សម្រាប់ទីផ្សារកាម៉េរាឌីជីថល និង ស្ទើរតែ ៩៩% សម្រាប់ផលិតផល ម៉ាស៊ីនថត ប្តូរកែវឡេន បែបឌីជីថល ដែលនាំអោយ ជប៉ុនជាប់ លេខ ១ ក្នុងវិស័យ ជំនួញ បច្ចេកវិទ្យា រូបភាពនេះ។ ឆ្នាំនេះ ក្រោមប្រធានបទ “FOCUS! Inspiration lies beyond the frame” (ការផ្តោត ថតរូបភាព! ភាពច្នៃប្រឌិត លាត សន្ធឹងលើស ពីប្លង់រូបភាព) CP+ បានចាប់យក តួនាទី របស់ប្រទេស ជប៉ុន លើផ្នែក បច្ចេកវិទ្យារូបភាព ដើម្បីបង្ហាញ ទៅកាន់ ពិភពលោក នូវព័ត៌មាន បច្ចេកវិទ្យាចុង ក្រោយជាច្រើន ចាប់ពីការ ថតរូបភាព រហូតដល់ការ ផ្តិតចេញ ជាស្នាដៃចុងក្រោយ។
ជាថ្មីម្តងទៀត Canon ដែលជាផលិតផលឈានមុខផ្នែកម៉ាស៊ីនថត មានការគាំទ្រ និងតម្រង់ជួររ ង់ចាំ មើលនូវ ផលិតផលថ្មីពី សំនាក់ភ្ញៀវ ជាច្រើន ហើយពិសេសនោះ ទីតាំង បណ្តាញ ភ្ជាប់ Canon CS100 ក៏ជាចំនាប់ អារម្មណ៍មួយផងដែរ ដោយ ទីតាំង បណ្តាញភ្ជាប់ Canon CS100 ផ្តល់នូវសេរីភាព ក្នុងការរក្សាទុក នូវរូបភាពជាច្រើនពី ឧបករណ៍ផ្សេងគ្នា និងរៀបចំបញ្ចូល ទៅក្នុងម៉ាស៊ីន មេមួយ ដើម្បីចែករំលែក និងបញ្ចាំនៅ លើកញ្ចក់ ទូរទស្សន៍ ដ៏ធំមួយ។
ផលិតផលថ្មីមួយទៀត របស់ Canon គឺម៉ាស៊ីនថត EOS 5DSR និង EOS 5DS ដែល ទទួលបាន ការចាប់ អារម្មណ៍ ជាខ្លាំង ពីមហាជន។ ម៉ាស៊ីនថតម៉ូឌែលថ្មីមួយគូនេះ ប្រើនូវទំហំ កម្រិតរូបភាព ធំបំផុតក្នុង ចំណោមប្រភេទ ម៉ាស៊ីនថត បែប DSLR (ប្តូរកែវឡេន បាន) រហូត ដល់ទៅ 50.6 មេហ្គាភិចសែល សាកសមបំផុតសម្រាប់ការ ថតបែប ទេសភាព និងការថត ក្នុងស្ទូឌីយោ ពិសេស រូបភាព សម្រាប់ប្រើប្រាស់ ក្នុងវិស័យ ផ្សព្វផ្សាយខ្នាតធំ។
តាមកិច្ចសម្ភាសន៍ជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Canon ផ្នែកផលិតផលទំនាក់ទំនង រូបភាព លោក ម៉ាសាយ៉ា មីដា បានស ឱ្យឃើញថា Canon បានរក្សានូវចំណាត់ថ្នាក់ លេខ ១ លើវិស័យ ជំនួញកាមេរ៉ា និង រូបភាព ដោយនូវ ការព្យាយាម ផ្តល់ជូនគ្រប់ អតិថិជន នូវផលិតផលល្អៗ ប្រកបដោយ សមត្ថភាព និងគុណភាពខ្ពស់។
លោកបានមានប្រសាសន៍ថា៖ យើងមិនត្រូវកាត់បន្ថយអ្វីសោះឡើយនៅពេលផលិត នូវផលិតផលទាំងនេះ គឺម៉ាស៊ីនថត ហើយយើង ក៏មិនត្រូវកាត់ បន្ថយអ្វីសោះឡើយ ទៅលើ គុណភាព រូបភាព។ ដូចនេះ ក្រុមហ៊ុនប្តេជ្ញា ផលិតតែបង្គុំ សមាសភាគ សំខាន់ៗដែល ធានាផ្តល់នូវរូ បភាពច្បាស់ រួមមាន កែវឡេន ឈីបគណនា រូបភាព (ខួរក្បាលម៉ាស៊ីន) និង សិនសឺរូបភាព។ ពិសេសយើងមាន បណ្តាញក្រុមហ៊ុន ផ្នែកទីផ្សារដ៏ ពូកែដើម្បី ទទួលបាននូវ រូបមន្ត ជោគជ័យមួយនេះ។
កត្តាជោគជ័យចំបងមួយទៀត គឺការប្រឹងប្រែងបន្តលើកស្ទួយវិស័យជំនាញថតរូប។
ឧទាហរណ៍ ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា Canon បានសហការជាមួយក្រុមហ៊ុន i-Qlick (អាយគ្លីក) ដែលជា តំណាង ចែកចាយ ផលិតផល Canon មានអជ្ញាបណ្ណ នៅកម្ពុជា បានជួយជំរុញ ពន្លកយុវវ័យកម្ពុជា អោយចូលរួម ក្នុងជំនាញ ថតរូបនេះ។ កាលពីឆ្នាំមុន កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន បានរៀបចំ នូវកម្មវិធីប្រកួតថតរូប Canon PhotoMararthon (ការប្រកួត ថតរូប Canon ហ្វូតូម៉ារ៉ាតុង) ដែលទទួល បានការចូលរួម ពីបេក្ខជន ជាង ៨០០នាក់។ ក្រុមហ៊ុន ក៏បាន រៀបចំនូវវគ្គសិក្សារថត រូបផ្សេងៗ នៅតាម សាលារៀន និង ក៏មានបើកជា ថ្នាក់សិក្សា ជំនាញថតរូប Canon Imaging Academy ផងដែរ។ លទ្ធផល គួរអោយកត់ សម្គាល់នេះ គឺបានមកពី ការប្រឹងប្រែង ជាបន្តបន្ទាប់ពី ផ្នែកទីផ្សារ របស់ក្រុមហ៊ុន i-Qlick Marketing Co., ltd ។ ពិសេស ក្រុមហ៊ុន ប្តេជ្ញារក្សាអោយ បាននូវ ចំនែកទីផ្សារម៉ាស៊ីនថត ៦០ % នៅកម្ពុជា ហើយការលក់ របស់ក្រុមហ៊ុន មានការ កើនឡើង ២០% កាលពីឆ្នាំ កន្លងទៅនេះ។
ភ្ញៀវជារាប់រយនាក់ កំពុងទស្សនាការបង្ហាញផលិតផថ្មីរបស់ក្រុមហ៊ុន Canon
បុគ្គលិក្រុមហ៊ុន Canon កំពុងពន្យល់ពីមុខងារពិសេសៗ របស់ម៉ាស៊ីនថតថ្មី Canon Powershot G7x
អំពីក្រុមហ៊ុន Canon សិង្ហបូរី
Canon គឺជាផលិតផលនាំមុខខាងដំណោះស្រាយ រូបថត និង រូបភាពបែបឌីជីថល។ Canon ប្រចាំប្រទេស សឹង្ហបូរី ជាការិយាល័យ កណ្តាលនៅ តំបន់អាស៊ីខាងត្បូងនិងអាស៊ី អាគ្នេយ៍ បំរើសេវា កម្ម ផ្នែកលក់និងទីផ្សារ ។ ក្រៅពីទីផ្សារ ក្នុងស្រុក ក្រុមហ៊ុន មានសាខានៅ 18 ប្រទេស ផ្សេងទៀត រួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និងការិយាល័យ តំណាងនៅ វៀតណាម។ ក្រុមហ៊ុន Canon Inc, មានបណ្តាញ គ្របដណ្តប់ជិត 200 ក្រុមហ៊ុន និង មានបុគ្គលិក ជិត 130,000នាក់ ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់ លើវឌ្ឍនៈភាពខាង វិស័យបច្ចេកវិទ្យា និង ការច្នៃប្រ ឌិតថ្មីៗ ហើយបាន ដាក់ទុន ពីប្រាក់ចំនេញ 10 ភាគរយទៅលើ ការស្រាវ ជ្រាវនិងអភិវឌ្ឍន៍ រៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំ មួយក្នុងចំនោម ក្រុមហ៊ុនបីធំៗ ដែលទទួលបាន អជ្ញាបណ្ណ កម្មសិទ្ធិបញ្ញា ច្រើន ជាងគេ ក្នុងរយៈពេល ជាង 16 ឆ្នាំ។ ដោយមាន លំនាំ ដូចនឹង ក្រុមហ៊ុន Fortune Global 500 ដែរ ក្រុមហ៊ុន កាណុង ជឿតាម ទស្សនៈនៃការ ធ្វើការនិង រស់នៅ ជាមួយគ្នា ដើម្បី ភាពសុខដុមទូទៅ។
ក្រុមហ៊ុន i-Qlick Marketing Co.,Ltd
i-Qlick Marketing Co.,Ltd ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផល ប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណា ចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល ម៉ាស៊ីនថត ឌីជីថល ប្តូរកែវឡេន បាន សម្ភារៈកាម៉េរា ម៉ាស៊ីនថតបែប វីដេអូឌីជីថល និងឧបករណ៍ បន្ថែមបន្ទាប់ បន្សំ ព្រីនធឺឡាស៊ែ ប្រភេទ ស ខ្មៅ ពណ៌ ព្រីនធឺ Inkjet ស្កេនឺ Projector (ម៉ាស៊ីនបញ្ចាំងរូប) ទឹកថ្នាំសុទ្ធ និងក្រដាសផ្តិតរូប និងម៉ាស៊ីនគិត លេខម៉ាក Canon ។ គ្រប់ ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូន រយៈពេល 12+3 ខែ នៅពេលលោក អ្នកធ្វើការចុះ ឈ្មោះតាមអនឡាញ លើកលែងតែ ដុំទឹកថ្នាំ ប្រើប្រាស់ ប្រចាំថ្ងៃ។ ក្រុមហ៊ុន i-Qlick ក៍ជាមជ្ឈមណ្ឌល សេវាកម្មអាជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំ គ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick ក៍មាន បើកវគ្គសិក្សា ពីការថតរូប Canon Imaging Academy និង ស្ទូឌីយោ ថតរូប Q-Studio ។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាន នៅអាគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នក ជាមួយបុគ្គលិក ជំនាញដ៏ រួសរាយ រាក់ទាក់ជានិច្ច។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.i-qlick.com រឺទាក់ទង៖
ឈ្មោះ Liwen Tan (នាយកទីផ្សារ ផ្នែកផ្សព្វផ្សាយ)
ក្រុមហ៊ុន i-Qlick Marketing Co.,Ltd
ទូរស័ព្ទ +855 (0) 12 926 850
អ៊ីម៉ែល [email protected]
ឈ្មោះ តេង សុភា
ក្រុមហ៊ុន i-Qlick Marketing Co.,Ltd
ទូរស័ព្ទ +855 (0) 81 666 973
អ៊ីម៉ែល [email protected]
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!