ក្រពេក ស្រវឹងស្រា ដុតផ្ទះចោល
រាជធានីភ្នំពេញ៖ កូនខ្ទមធ្វើពីឈើប្រក់សង្ក័សីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រមួយខ្នង ត្រូវបានម្ចាស់ផ្ទះស្រវឹង ស្រា ឈ្លោះប្រកែកជាមួយ ប្រពន្ធ ប្រមូលខោអាវ ដុតផ្ទះចោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤៥ នាទីយប់ ថ្ងៃទី១៦ កុម្ភៈ នៅភូមិកន្ទោក ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឪក ចំរើន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់ និង ប្រពន្ធឈ្មោះ វ៉ា ផល្លី អាយុ៤៣ឆ្នាំ មានកូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់នៅក្នុងបន្ទុក ។
គ្រួសារខាងលើនេះមានជីវភាពក្រីក្រណាស់រកព្រឹកខ្វះល្ងាច សូម្បីតែខ្ទមដែលសង់ក៏សង់នៅលើដី ទំនប់ ដែលជាចំណីផ្លូវដែរ មិនមែនជា ដីកម្មសិទិ្ធ របស់ពួកគាត់ទេ ។ ជារៀងរាល់ថ្ងៃ គ្រួសារនេះតែងតែ ឈ្លោះប្រកែកគ្នា ជាញឹកញាប់ ហើយមុនពេលកើតហេតុ ប្តីប្រពន្ធនោះ បានឈ្លោះប្រកែកគ្នា ទាំងបុរសជា ប្តីស្រវឹងស្រាទៀតផង ។ បន្ទាប់ពីឈ្លោះ ប្រកែកគ្នារួច ហើយស្រាប់តែប្រពន្ធ និងកូននៅផ្ទះមួយ កំណាត់ ខាងមុខ ចំណែកប្តីនៅ មួយកំណាត់ ផ្ទះបាយខាងក្រោយ ហើយចាក់គន្លឹះ ជាប់បានប្រមូល ខោអាវដុតនៅក្នុង ផ្ទះធ្វើឲ្យឆាបឆេះ ផ្ទះអស់មួយ កំណាត់ខាងក្រោយ ។
ប្រភពដដែលបន្តទៀតថា ពេលដែលភ្លើងឆាបឆេះអ្នកជិតខាងនាំគ្នាចាប់ហែកជញ្ជាំងសង្ក័សីទាញ បុរស ដែលស្រវឹងចេញពីក្នុងភ្លក់ភ្លើង និងយក ប្រពន្ធកូនចេញ ខ្លាចមានគ្រោះថ្នាក់ ហើយបានជួយពន្លត់ រលត់អស់ទៅវិញ មិនបានឆ្លងរាលដាល ឆេះខ្ទមអស់ ទាំងស្រុងទេ គឺ ឆេះអស់ពាក់កណ្តាល នៅសល់ពាក់កណ្តាល ។ បន្ទាប់ពីភ្លើងឆេះផ្ទះ និងខោអាវមុងភួយ អស់ហើយប្រពន្ធ គិតតែពីអង្គុយយំ ដោយសារ តែអត់មាន លុយកាក់ផង ភ្លើងឆេះផ្ទះអស់ទៀត មានលុយឯណា ទិញខោអាវ និងចានឆ្នាំងដាំបាយ ឲ្យកូនហូបបន្តទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!