ចន ច័ន្ទលក្ខិណា ហួសចិត្ត​នឹង ​អ្នក​គាំ​ទ្រ​ខ្មែរ​ ស្រឡាញ់ ​តា​រា​ថៃ ​ជ្រុល​ពេក

 
 

ភ្នំពេញ៖ តារាសម្តែងជើងចាស់ ដែលប្រឡូកសិល្បៈ ប្រមាណជាង ១០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខ បញ្ចេញប្រតិកម្មចំៗ ទៅលើអ្នក គាំទ្រមួយចំនួន ដែលមានការស្រឡាញ់ និងតែងតែ លើកសរសើរ តារាថៃ ងើបមុខមិនរួច បើទោះជាតារាថៃ ធ្វើអ្វីក៏ល្អ និងគាំទ្ររហូត ។ តែដោយឡែក តារាខ្មែរវិញ ធ្វើអ្វីក៏ ខុសដែរ ។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាក់ខ្លួន ជាស្រីមេម៉ាយ កញ្ញា ចន ច័ន្ទលក្ខិណា បានសរសេរ សារមួយ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គមផ្ទាល់ខ្លួន របស់នាង ដោយអមជាមួយ រូបថត២សន្លឹក របស់តារាថៃ ដែលបង្ហាញ ភាពសិចស៊ី ស្ទើរតែអាក្រាតកាយ ថា "បើតួខ្មែរថត បែបនេះ ច្បាស់ជាត្រូវ គេជេរគ្រប់មាត់ តែនេះតួថៃ ត្រូវបានខ្មែរ គាំទ្រសសើរ និងលើកទូល ដូចទេព្យអប្សរ និយាយបែបនេះថា ខ្ញុំច្រណែន គេទៀតហើយ…"។

តារាបង្ហាញម៉ូដ និងជាតារាសម្តែង ចន ច័ន្ទលក្ខណា បាននិយាយបែប បញ្ចើចបញ្ចើរ ទៀតថា “បើសិនជា តួខ្មែរវិញ អត់ស្អាតដូចថៃទេ សូមអញ្ជើញ បន្តការគាំទ្រទៀតចុះ សូម្បីតែ គេដូរសង្សារ ដូចដូរខោអាវ ក៏គេនៅតែល្អ បើតួខ្មែរ វិញច្បាស់ជា ដៀលថា គ្នាស្រីរក ស៊ីផ្លូវភេទ ឱខ្មែរអើយ ខ្មែរ…” ។

តាមរយៈការ បង្ហាញសារបែបនេះ បានសរបញ្ជាក់ឲ្យឃើញ ពីអារម្មណ៍ តូចចិត្តរបស់នាង រួមជាមួយ អ្នកសិល្បៈដទៃ ដែលខំប្រឹងv ប្រែងសម្តែង និងធ្វើគ្រប់យ៉ាង ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន តែបែរជាទទួល បានតែរិះគន់ ជាន់ពន្លិច គ្រប់ពេល ធ្វើអ្វីក៏ខុស រងតែការរិះគន់ ។ តែដោយឡែក តារាបរទេស ឬតារាថៃវិញ គឺទទួលបាន តែការកោតសរសើរ មិនដាច់ បើទោះជាគេ មិនដែលធ្វើអ្វី ឲ្យអ្នកគាំទ្រ នៅស្រុកខ្មែរក៏ដោយ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម