ចេញពីក្លឹប​ ​ត្រូវជន​សង្ស័យ​ ភ្ជង់​ប្លន់​ម៉ូតូ​បាត់

 
 

រាជធានីភ្នំពេញ៖ នារី២នាក់ និងខ្ទើយម្នាក់ចេញពីក្លឹបជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យដេញតាម ប្លន់ដល់មុខផ្ទះនៅក្នុង បុរីញូវថោន កាលពីវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ កុម្ភៈ ២០១៥ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។

ប្រភពបានឱ្យដឹងថា នារីជាម្ចាស់ម៉ូតូឈ្មោះជា ស្រីស្រស់ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា ៣នាក់ (ស្រី២នាក់ និងខ្ទើយម្នាក់) ជិះម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BE 9484 ដោយឈ្មោះ វី ត្រូវជាមិត្តភក្តិម្ចាស់ ម៉ូតូជាអ្នក បើកទៅចូលក្លឹប ប្លូហ្សូននៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ពេលចេញពីក្លិបបាននាំគ្នាចូលហូបស៊ុបឆ្នាំងដីរួចទើបនាំគ្នា ត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះដល់ស្តុប មុខព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ មានភ្លើងម៉ូតូ២គ្រឿង ជិះដេញតាមធ្វើ នារីរងគ្រោះ បានបត់ចូលតាមផ្លូវបេតុង ចូលទៅក្នុងបុរីញូវថោន ហើយជន សង្ស័យ នៅតែ ជិះដេញ តាមមានម៉ូតូ ៣គ្រឿង គ្នា៦នាក់ ជិះម៉ូតូហុងដាឌ្រីម ២គ្រឿង និងម៉ូតូភូសា មួយគ្រឿងឃើញបែបនេះ ពេលទៅដល់ផ្ទះ ហើយ នារីរងគ្រោះបាន ឈប់នៅមុខផ្ទះ ម៉ាស្សាកោសជប់ ដែលស្ថិតនៅទល់មុខផ្ទះ របស់ជនរងគ្រោះ ហើយឱ្យម្ចាស់ផ្ទះ ដើរទៅចាក់សោចូលផ្ទះ ក៏ត្រូវជនសង្ស័យ ២នាក់ ពាក់មួកការពារសុវត្ថិភាព ដើរទៅជិតហើយ បានដកកាំភ្លើងភ្ជង់ប្លន់ យកម៉ូតូទៅបាត់ដោយ សុវត្ថិភាព ។ ក្រោយ ពេលកើតហេតុ នារីរង គ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ចោមចៅ ឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ៕




 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម