នាងក្រមុំជិត ចូលរោងការ ត្រូវប៉ូលិសម្នាក់ ចាប់ចូលរថយន្ត ទៅខេត្តសៀមរាប ប្លន់ព្រហ្មចារីយ៍បាត់
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវមួយបានកើត ឡើងវាយូរពេលបន្តិចហើយ តែអាអ្វីដែលគេមានការចាប់ អារម្មណ៍នោះ គឺនាងក្រមុំម្នាក់ជិតដល់ថ្ងៃរៀបចំមង្គលការទៅហើយ ស្រាប់តែលោកប៉ូលិសម្នាក់បាន ចាប់នាងរុញចូលរថយន្ត រួចប្លន់យកព្រហ្មចារីយ៍នៅឯ ខេត្តសៀមរាបអស់ទៅហើយ កាលពីថ្ងៃទី១៩ មករា ២០១៥ កន្លងទៅ ស្ថិតក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ហើយត្រូវបានឪពុកម្តាយ ខាងកូនស្រីដាក់ពាក្យប្តឹងដល់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ ។
ស្ត្រីឈ្មោះអុល ស្រីពៅ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា រូបគាត់មាន ប្តីឈ្មោះជឹម សុភី អាយុ៤៦ឆ្នាំ ជាមន្ត្រីប៉ូលិស បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកូនចំនួន២ (ស្រី១) ហើយមាន គូដណ្តឹង ដែលត្រូវរៀបចំអាពាហ៍ពិពាហ៍នៅថ្ងៃទី២៧ កុម្ភៈ ២០១៥ ខាងមុខនេះ ។
រូបគាត់បញ្ចាក់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់មានអាយុ២០ឆ្នាំ បានសុំរូបគាត់ជាម្តាយជិះម៉ូតូ ទៅភូមិពុលដោយប្រាប់ថា កូនទៅរក កូនកំដស្រាប់តែបាបជួប លោកពលបាលឯក នូ សុផាត ហៅបារាំង នៅក្នុងអង្គភាពវរសេនា តូចលេខ៩០៥ ប៉ូលិសការពារព្រំដែន គោកកម្ពុជា-ថៃ ជាមនុស្សធ្លាប់ស្គាល់គ្នា បានស្ទាក់ចាប់កូនស្រី របស់គាត់នៅចំណុចរង្វង់មូល រុញចូលទៅក្នុងរថយន្តបាឡែន ដឹកចេញទៅឯខេត្តសៀមរាប ។
ភ្លាមៗនោះ កូនស្រីគាត់បានឆក់ យកទូរស័ព្ទពីឈ្មោះនូ សុផាត ទូរស័ព្ទមកឪពុកម្តាយ ហើយស្រែកថា ម៉ែជួយកូនផង គេចាប់ខ្ញុំដាក់ក្នុងរថយន្ត លុះនៅវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី១៩ មករា ដដែល ឈ្មោះនូ សុផាត កំពុងដេកលក់កូនស្រី របស់គាត់បានយកទូរស័ព្ទ តេមកឪពុកម្តាយប្រាប់ថា ឈ្មោះនូ សុផាត យកកូនមកលាក់ទុកនៅផ្លូវលេខ៦០ ។ បន្ទាប់មករូបគាត់ទាំង ២នាក់ប្តីប្រពន្ធនាំគ្នាជិះរថយន្តទៅរកកូនទាំងយប់ លុះព្រឹកឡើងឈ្មោះនូ សុផាត បាននាំកូនស្រីគាត់ គេចពីទីនោះ ចំណែករូបគាត់បានដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគបាលខេត្ត សៀមរាបឱ្យជួយអន្តរាគមន៍ផងដែរ ។
បើតាមសម្តីនាងរងគ្រោះឱ្យដឹងថា ឈ្មោះនូ សុផាត នេះ ជាមនុស្សស្គាល់គ្នាជាមួយ ឪពុកម្តាយរបស់ខ្លួន ចំណែករូបនាងមិន បានស្រឡាញ់គ្នាទេ ហើយនាងក៏មានគូដណ្តឹង នឹងត្រូវរៀបការនៅថ្ងៃទី២៧ កុម្ភៈ ២០១៥នេះ ។ ពេលនាងកំពុងតែជិះម៉ូតូ ស្រាប់តែឈ្មោះនូ សុផាត ស្ទាក់ ចាប់រុញចូលទៅក្នុងរថយន្ត ហើយគំរាមថា បើរឹងទទឹងនឹងសម្លាប់ចោល ។ ពេលទៅដល់ខេត្តសៀមរាប ឈ្មោះនូ សុផាត បានគំរាមថា ត្រូវតែប្រគល់ខ្លួនឱ្យគេរំលោភ ពុំដូច្នោះទេ គេនឹងសម្លាប់ ។
នាងបានបន្តថា លុះព្រឹកថ្ងៃទី២០ មករា ២០១៥ ឈ្មោះនូ សុផាត បានយកនាងទៅសាលាឃុំ ដែលនាងមិនធ្លាប់ស្គាល់ បង្ខំឱ្យនាងផ្តិតមេដៃថា នាងព្រមព្រាងស្រឡាញ់គ្នា តែនាងភ័យខ្លាចឈ្មោះនូ សុផាត នេះ សម្លាប់ក៏សុខចិត្តផ្តិតមេដៃ ដើម្បីយករួចខ្លួន បន្ទាប់ពីយល់ព្រម ឈ្មោះនូ សុផាត បាននាំនាងទៅផ្ទះឪពុក ដែលជាអតីតប៉ូលិសនៅស្នងការដ្ឋាន នគបាលខេត្តសៀមរាប ទើបឪពុកម្តាយឈ្មោះនូ សុផាត បានទូរស័ព្ទហៅ ឪពុកម្តាយរបស់នាងមកផ្ទះឪពុករបស់នូ សុផាតធ្វើការសម្របសម្រួលគ្នា តែការសម្របសម្រួលនេះ ជាលេះដើម្បីឱ្យរួចតែប៉ុណ្ណោះ ។ នាងបញ្ជាក់ថា ពេលនាងបានមកដល់ផ្ទះ នាងបានធ្វើពាក្យប្តឹងពីឈ្មោះនូ សុផាត ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
ទាក់ទិននឹងហេតុការណ៍នេះ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៥ កោះសន្តិភាព បានទូរស័ព្ទជួបលោកវរសេនីយ៍ត្រីជា វាសនានាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានអះអាងថា រឿងរ៉ាវឈ្មោះនូ សុផាត ហៅបារាំង ជាប់ចោទពីបទចាប់នាងឈ្មោះមួន ឧស្សាហ៍ ដាក់ក្នុងរថយន្តដឹកយកទៅរំលោភ បានសម្រេចនៅឯខេត្តសៀមរាបនោះ ត្រូវបាននាងរងគ្រោះដាក់ពាក្យ ប្តឹងទៅតុលាការសាលាដំបូងខេត្តឧត្តរមានជ័យហើយ ហើយយព្រះរាជអាជ្ញាបាន ចេញដីកាឱ្យចូលខ្លួនបំភ្លឺចំនួន១ច្បាប់ តែជនជាប់ចោទដោយមិន បានចូលខ្លួនតាមដីកាឡើយ ក្រោយមកទៀត ព្រះរាជអាជ្ញាបានចេញដីកាឱ្យ នាំខ្លួននៅពេលថ្មីៗនេះ តែមិនទាន់ដឹងថា ឈ្មោះនេះរត់គេចខ្លួនបាត់ ឬបែបណាទេ នៅ ពេលនេះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!