ខាត់ សុឃីម រយៈពេល​៣​ម៉ោង រក​ប្រាក់​បាន​ជិត​២​ពាន់​ដុល្លារ

 
 

ភ្នំពេញ៖ តារាស្រីពហុសមត្ថភាព អ្នកនាង ខាត់ សុឃីម ត្រូវបានទស្សនិកជន មើលឃើញថាកំពុង ឡើងប្រជាប្រិយ ភាពខ្លាំងជាមួយ នឹងតំណែង ជាគណកម្មការ កាត់សេចក្ដី ក្នុងកម្មវិធីលំដាប់ ពិភពលោក "Cambodia Got Talent" ថ្វីត្បិតតែកម្មវិធីនេះ មិនល្បីល្បាញខ្លាំង តែប្រជាប្រិយភាព អ្នកនៅតែខ្លាំង មិនធម្មតា ។

មានអាជីពសិល្បៈជាច្រើនរង់ចាំអ្នកនាង មានទាំងអ្នកកំប្លែង ពិធីការិនី អ្នកកាត់សក់ការ អ្នកបុកលក្ខណ៍ ជាដើម ។

អាជីពសិល្បៈ និងជំនាញជាច្រើនប្រភេទរបស់ ខាត់ សុឃីម ធ្វើឲ្យកម្រិតជីវភាពរបស់នាង  ប្រែប្រួល យ៉ាងឆាប់រហ័ស ហើយនាងតែងតែ បណ្ដុះបណ្ដាល សមាជិកក្នុងក្រុមគ្រួសារឲ្យ មានសមត្ថភាព អាចរក ប្រាក់ចំណូល ក្នុងកញ្ចប់សេវាកម្ម របស់អ្នកនាង ។ ក្នុងមួយខែៗ ខាត់ សុឃីម រកប្រាក់បានខ្ទង់ ម៉ឺនដុល្លារឯណោះព្រោះគ្រាន់តែកាត់សក់ការមួយថ្ងៃ អ្នកនាងអាចរត់បានដល់ទៅបីរោង ខណៈដែលក្នុងមួយរោង ជា មធ្យមតម្លៃ  ពី៥០០ ទៅ ៧៥០ដុល្លារ ក៏អាស្រ័យលើ រោងជិតឬឆ្ងាយ។ បើរោងមង្គលការនៅឆ្ងាយគ្នា បានត្រឹមតែពីររោងប៉ុណ្ណោះ ។ ដូចនេះ គ្រាន់តែ ចន្លោះពេល ពីម៉ោង៧ ទៅ ៩កន្លះ ព្រឹក ខាត់ សុឃីម រកប្រាក់បាន ជិត២ពាន់ដុល្លារទៅហើយ ។

ជំនួបជាមួយ LookingTODAY ក្នុងមង្គលការអ្នកសិល្បៈមួយ អ្នកនាង ខាត់ សុឃីម មិនបាននិយាយ អ្វីច្រើនឡើយ គ្រាន់តែនិយាយថា  អ្នកនាង មមាញឹកខ្លាំង  ក្នុងរដូវប្រាំង ពិសេសរដូវមង្គលការ នេះផ្ទាល់តែម្ដង មួយព្រឹកៗអាចកាត់ សក់ការ បានប្រហែលបីរោង នៅពេល ល្ងាចមានបុក លក្ខណ៍ ឬក៏ច្រៀងការ ក្នុងពេលល្ងាចនោះ ជារឿងមួយទៀត ។ ឲ្យតែមានការងារគឺធ្វើទាំងអស់ សំខាន់គេជួលអ្នកនាង ឬក៏អត់ ។

អ្នកនាង ខាត់ សុឃីម ថ្វីត្បិតតែហាក់មានសុភមង្គល និង ប្រាក់ចំណូលច្រើន តែបើក្រឡេកមើល ពីភាពស្ថានភាពរស់ នៅពិតវិញ អ្នកនាងពិតជានឿយហត់បំផុត ការរកប្រាក់ ដើម្បីគ្រួសារ ដ៏ធំ ព្រោះស្ទើរតែគ្មានពេលសម្រាប់គ្រួសារព្រោះ វេលាជាច្រើន ត្រូវបានចាយ ទៅ ការងារ និង មុខរបររកស៊ីប្រចាំថ្ងៃ ៕

 






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម