តោះមើល សកម្មភាពក្រៅឆាក វីដេអូ ចម្រៀង ដ៏ផ្អែមល្ហែម "ស្នេហាគ្មាន អាយុ" បន្តិចមើល ថាយ៉ាងណាដែរ? (វីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជា ទស្សនា រួចមកហើយ នូវវីដេអូចម្រៀង ដ៏ផ្អែមល្ហែម គឺបទ "ស្នេហាគ្មាន អាយុ" រឺ " Sugar Baby" របស់ ហាងថតរូប Rooster Kool ដែលត្រូវបាន ទទួលការគាំទ្រ ពីមនុស្សជាច្រើន ជាពិសេសគឺ មិត្ដ យុវវ័យ។
ចំពោះវីដេអូចម្រៀង "ស្នេហ៍គ្មានអាយុនេះ" បានចេញផ្សាយ ក្នុងឱកាសទិវា នៃបុណ្យក្តី ស្រឡាញ់ ដែលទើប កន្លងទៅ ថ្មីៗនេះ និងជាបទមួយ ពោរពេញទៅដោយ មនោសញ្ចេតនា និងមាន អត្ថន័យយ៉ាងជ្រាលជ្រៅ ដែលខុសប្លែកពី វីដេអូចម្រៀង ផ្សេងៗដែលកំពុង ចរាចរ។ អ្វីដ៏គួរឲ្យ ចាប់អារម្មណ៍ និងទាក់ទាញនោះ គឺសាច់រឿងនេះ បានឆ្លុះ បញ្ចាំងពី ក្មេងប្រុសវ័យជំទង់ម្នាក់ លង់ស្រឡាញ់ នឹងនារីកូនកាត់ ដ៏ស្រស់ស្អាត នៅក្នុង មហាវិទ្យាល័យ Raffles ដោយ មិនដឹងខ្លួន ខណៈដែល ម្ដាយ អង្គុយក្បែរ នឹងកៅអី របស់ខ្លួន។ យ៉ាងណាមិញ តួសម្តែងប្រុស នៅក្នុងវីដេអូនេះ គឺ លោក Ki Seu និង កញ្ញា Maiya ជាតួស្រី និងជាកូន កាត់ខ្មែរ -អាល្លឺម៉ង់ រួមជាមួយនឹង តួសម្តែង ជាច្រើនផ្សេង ទៀត។
គួរបញ្ជាក់ ផងដែរថា វីដេអូចម្រៀងនេះ ត្រូវបានទទួលការ ពេញនិយម យ៉ាងខ្លាំង ពីយុវវ័យ ក្នុងបណ្តាញ សង្គមហ្វេសបុក ក៏ព្រោះ អត្ថន័យនៃ បទចម្រៀងនិង សកម្មភាព ដ៏រស់រវើក ក្នុងការសម្តែង មានភាព ស៊ីចង្វាក់គ្នា ដែលទស្សនា ម្ដងហើយ ចង់ទស្សនាម្ដងទៀត។
ជាមួយគ្នានេះ ខ្មែរឡូត ក៏សូមពាំនាំ នូវ រូបភាពមួយចំនួន ដែលបង្ហាញពី សកម្មភាពក្រៅឆាក ក្នុងការ សម្ដែង វីដេអូបទ ចម្រៀងនេះ ចង់ជ្រាបច្បាស់ សូមមើលរូបភាព ខាងក្រោម ទាំងអស់គ្នា ៖
សកម្មភាពក្រៅឆាក ក្នុងវីដេអូចម្រៀង "ស្នេហាគ្មានអាយុ"
វីដេអូចម្រៀង ដ៏ផ្អែមល្ហែម គឺបទ "ស្នេហាគ្មាន អាយុ" រឺ " Sugar Baby"
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!