​​ឪពុក​-ម្តាយ​ ឧកញ៉ាថោង សារ៉ាត់ ត្រូវតុលាការ​ សម្រេច​​​ដាក់ ពន្ធ​នាគារ​ព្រៃ.ស

 
 

រាជធានីភ្នំពេញ ៖ ឪពុក-ម្តាយឧកញ៉ាថោង សារ៉ាត់ ត្រូវបានតុលាការ សម្រេចដាក់ពន្ធនាគារព្រៃ.ស កាលពីវេលា ម៉ោង១រសៀលថ្ងៃទី១៦ កុម្ភៈ ២០១៥ នេះ ។

គួររំលឹកថា នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៥ នេះថា នៅពេលបន្តិចទៀតនេះ ឪពុក-ម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវសមត្ថកិច្ចនឹងនាំទៅសាលាដំបូងរាជធានីភ្នំពេញ ខណៈគេនៅមិនទាន់ដឹងថា មានជាប់ពាក់ព័ន្ធអ្វីខ្លះនោះទេ ។

កំលាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ដែលត្រូវជាឪពុកម្ដាយលោកឧកញាថោង សារាត់ ខណៈពេលដែលអ្នក ទាំងពីរបំរុងនឹងធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោងជិត ១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅចំណុងស្ពាន ស្ទឹងស្លូត ស្ថិតនៅក្នុងភូមិស្ទឹងស្លូត ស្រុកពាមរ ខេត្តព្រៃវែង ។

បើតាមអ្នកឆ្លើយឆ្លង ពត៏មានកោះសន្តិភាព បានបញ្ជាក់អោយដឹង នៅប៉ុន្មាននាទីមុននេះថា គោលបំណងដែលអ្នកទាំងពីរ បំរុងចេញទៅ វៀតណាម តាមរថយន្តសាមុយ (ឡានពេទ្យ) ដើម្បីដឹកលោក ថោង ចំរើន ដែលជាឪពុកលោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេស វៀតណាម ។

សេចក្តីរាយការណ៏ បានបន្តរទៀតថានៅពេលនេះ សមត្ថកិច្ចខេត្តព្រៃវែង បានចាប់បញ្ជូន ឪពុកម្ដាយលោក ថោង សារ៉ាត់ មកកាន់រាជធានីភ្នំពេញវិញ ។ យ៉ាងណាក៏ដោយ មិនទាន់មានការអះអាងពីសមត្ថកិច្ច បញ្ជាក់ពីការ ឃាត់ខ្លួនអ្នកទាំងពីរ ខាងលើនេះនៅឡើយទេ ខណះដែល លោក ថោង ចំរើន និងលោកស្រី កែវ សារី ត្រូវបាន តុលាការដោះលែង អោយនៅក្រៅឃុំ បណ្ដោះអាសន្នកាលពីដើមខែ កុម្ភៈនេះ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម