នគរបាល ច្បារអំពៅ២ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ចែកចាយគ្រឿងញៀន
ភ្នំពេញ : មុខសញ្ញាចែកចាយថ្នាំញៀន២នាក់ ប្តី-ប្រពន្ឋ ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការ ជាមួយនគរបាល ព្រហ្មទណ្ឌខណ្ឌ ឃាត់ខ្លួន ជាប់ពាក់ព័ន្ឋគ្រឿងញៀន កាលពីវេលាម៉ោង ១ និង១៥ នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៥ នៅផ្ទះជួល ផ្លូវលេខ៣៥៧ មុខក្លោងទ្វារវត្តច្បារអំពៅ ក្នុងភូមិ កណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
លោក ម៉ៅ សឿត អធិការរង ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនជាប់សង្ស័យចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ច ឃាត់ខ្លួន ទាំង២នាក់នេះ ប្តីឈ្មោះ ង្វៀង យ៉ាំងតេវ ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ៣៦៩ ក្នុងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅទី២ និងប្រពន្ធ ឈ្មោះ សុខ ធី ភេទស្រី អាយុ ៣២ឆ្នាំ ។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ច្បារអំពៅ២ បានឲ្យដឹងថា ជារៀងថ្ងៃ កម្លាំងនគរបាលប៉ុស្តិ៍ តែងតែល្បាត និងចុះធ្វើរដ្ឋ បាល ក្នុងតំបន់ ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ពេលមកដល់ចំណុចមុខវត្តច្បារ អំពៅ ផ្លូវ៣៥៧ ក្នុងភូមិកណ្តាល ក៏ប្រទះមុខ សញ្ញាសង្ស័យឈ្មោះ ង្វៀង យុំាងតេវ និង សុខ ធី ដែលជាមុខ សញ្ញាចែកចាយថ្នាំញៀន កំពុងតែជិះម៉ូតូ ចូលវត្ត ដោយមានការសង្ស័យ ទើបកម្លាំងល្បាត ហៅសួរ ដោយឃើញ សមត្ថកិច្ចហៅ សួរនាំជនសង្ស័យ សមត្ថកិច្ច បានឆែករកឃើញថ្នាំក្រាមពណ៌សថ្លា ១៤កញ្ចប់ប្លាស្ទិក នៅក្នុងហោ ប៉ៅអាវ របស់ឈ្មោះ សុខ ធី ទើបកម្លាំង ឃាត់ខ្លួន យកមកកាន់ អធិការដ្ឋានច្បារអំពៅតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ រួមទាំងវត្ថុតាង ថ្នាំញៀន ១៤កញ្ចប់ប្លាស្ទិក ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!