​រថយន្ត ​ស្តារិច បើកបុក ​អ្នកជិះម៉ូតូ ២នាក់ ស្លាប់​យ៉ាង អាណោច អាធ័ម

 
 

ខេត្តកំពង់ចាម ៖ បុរស២នាក់បានបោក ក្បាលទៅនឹងថ្នល់ជាតិ លេខ៦ស្លាប់ភ្លាមៗ បន្ទាប់ពីជួបហេតុ ការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈរថយន្តប្រភេទស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកអង្គការ ONG2-297 បុកផ្លោងចម្ងាយ ជាង១០ម៉ែត្រ កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀល ថ្ងៃទី១៥ កុម្ភៈ ២០១៥ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅឃុំ ស្រុកជើងព្រៃ ។

ប្រភពបានឱ្យដឹងថា អ្នកស្លាប់ទាំង២នាក់នោះ ១-ឈ្មោះស សែ ភេទប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះណា ហ៊ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ។ ចំណែកអ្នកបើកបរ បានរត់គេចបាត់ មុនពេលកម្លាំង សមត្ថកិច្ចចុះទៅដល់ ។

អធិការនគរបាល ស្រុកជើងព្រៃបានប្រាប់ឱ្យដឹងថា តាមនគរបាលចរាចរណ៍ ស្រុកចុះទៅពិនិត្យដល់កន្លែង កើតហេតុនោះឃើញថា ម៉ូតូC 100 កូរ៉េពណ៌ក្រហមបាន បើកចេញពីទិសខាងលិច មកកើតនៅលើ កំណាត់ផ្លូវជាតិលេខ៦ ដែលកំពុងតែស្ថាបនា ពង្រីកជាផ្លូវអាស៊ាន ស្របពេលដែលជិះមកដល់ត្រង់ភូមិ-ឃុំខាងលើ ក៏បានឆ្លងពីផ្លូវដែលហុយ ទៅលើផ្លូវចាក់កៅស៊ូ ឆ្លងមិនទាន់ផុតផងនោះ ត្រូវរថយន្តស្តារិច ១គ្រឿងបើកបញ្ច្រាសទិសគ្នា មកបុកម៉ូតូពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យផ្លោងជាង១០ម៉ែត្រ ស្លាប់អ្នកជិះលើម៉ូតូទាំង២នាក់មួយរំពេច ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម