ប្រទះឃើញសព ស្អុយរលួយ នៅស្រុក ព្រៃនប់ សង្ស័យជា អំពើឃាតកម្ម
-សមត្ថកិច្ចអំពាវនាវ ស្វែងរកសាច់ញាតិ ជនរងគ្រោះ
ព្រះសីហនុ ៖ សពស្ដ្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋ ឃើញក្នុង សភាពស្អុយរលួយ ទៅហើយនោះ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅឃុំព្រៃនប់ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ដែលសមត្ថកិច្ច អះអាងថា គឺជាអំពើ ឃាតកម្ម ។
សពស្ដ្រីរងគ្រោះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច មិនទាន់ស្គាល់ អត្ដសញ្ញាណ នៅឡើយទេ ដោយបាននឹងកំពុង ធ្វើការ ស្រាវជ្រាវនិង ស្វែងរក សាច់ញាតិ ក្រុមគ្រួសារ របស់សពក្នុង គោលបំណង បន្ដស៊ើបអង្កេត អំពើឃាតកម្ម ដ៏សាហាវមួយនេះ ។
យោងតាមមន្ដ្រី នគរបាលព្រហ្មទណ្ឌ ស្រុកព្រៃនប់ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុ មានប្រជាពលរដ្ឋ បានប្រទះ ឃើញសព នៅចំណុចជាប់ ព្រំចំការលោក លូ គឹមឈុន ស្ថិតក្នុងភូមិ បត់សិរមាន់ ឃុំព្រៃនប់ ដោយ មានសភាព ក្រៀមស្វិត ស្អុយរលួយ ទៅហើយនោះ ។
មន្ដ្រីនគរបាល រូបនេះបាន អះអាងថា ក្រោយពីទទួល បានព័ត៌មាន របស់ប្រជាពលរដ្ឋ រួចមក សមត្ថកិច្ច មូលដ្ឋាននិង នគរបាលជំនាញ បានចុះទៅកាន់ ទីនោះដើម្បីធ្វើ កោសល្យវិច័យលើសព ។
តាមមន្ដ្រីនគរបាល ស្រុកព្រៃនប់ ក្រោយការធ្វើ កោសល្យវិច័យរួចមក ជនរងគ្រោះ ជាមនុស្សស្រី ពុំមានសំលៀក បំពាក់ ជាប់ខ្លួន មានពាក់ស្រោម ជើងទាំងសងខាង ត្រឹមក ជើងពណ៌បង្កង់ស ។ សាកសព ដេកផ្ងាដៃ ទាំងពីរសណ្ដូក ឡើងទៅលើ បាត់ប្រអប់ដៃ ខាងស្ដាំ ដៃឆ្វេងបាត់ ត្រឹមកែងដៃ ជ្រុះសក់ អស់ បាក់ធ្មេញមុខ សាកសពមានសភាព ក្រៀមស្វិតនិងមាន កាច់មែកឈើ គ្របពីលើ ទៀតផង ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា តាមការសន្និដ្ឋាន ជាជំហានដំបូង ជនរងគ្រោះ ស្លាប់ដោយ សារអំពើ ឃាតកម្ម ក្នុងរយៈ ពេលមិនលើស ពី២០ថ្ងៃ ប៉ុន្ដែមិនទាន់ស្គាល់ អត្ដសញ្ញាណ នៅឡើយទេ ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុង អំពាវនាវស្វែង រកសាច់ញាតិ ជនរងគ្រោះ ដើម្បីធ្វើការសួរ និងបន្ដស្រាវជ្រាវ តាមចាប់ជនល្មើស យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!