មន្រ្តីតុលាការ ​៖ ការឃាត់ខ្លួន ឪពុក ម្តាយ​ លោក ថោង សារ៉ាត់​ ពីបទបំពារបំពាន​បញ្ជាតុលាការ

 
 

រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា ការឃាត់ខ្លួន ឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ជាថ្មីនេះ គឺពាក់ព័ន្ឋ នឹងបទបំពារបំពាន បញ្ជាតុលាការ ពីព្រោះអ្នកទំាងពីរ បើទោះបីជា តុលាការដោះលែង ឲ្យនៅក្រៅឃុំ បណ្តោះអាសន្នមែន ប៉ុន្តែគឺស្ថិតនៅ ក្នុងការត្រួតពិនិត្យ របស់តុលាការ មានន័យថា លោកថោង ចំរើន និង លោកស្រី កែវ សារី មិនអាចចេញ ពីកម្ពុជាបានទេ សូម្បីតែចេញ ក្រៅរាជធានីភ្នំពេញ ក៍មិនបានដែរ លុះណាតែមាន ការអនុញ្ញាត ពីទៅតុលាការ ។

គួរបញ្ជាក់ លោកថោង ចំរើន និង លោកស្រី កែវ សារី ដែលត្រូវជា ឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ បានត្រូវកងកម្លំាង នគរបាល និងកងរាជអាវុធហត្ថ ខេត្តព្រៃវែង ឃាត់ខ្លួន នៅម៉ោងជិត១០យប់ ថ្ងៃទី១៥ កុម្ភៈ ២០១៥ នៅចំណុច ស្ពានស្ទឹងស្លូត ក្នុងភូមិស្ទឹងស្លូត ស្រុកពាមរ ខណៈអ្នកទំាងពីរ រួមនឹងមនុស្ស មួយចំនួនទៀត បានជិះរថយន្តសាមុយ (ឡានពេទ្យ) បម្រុងឆ្លងដែន ទៅប្រទេសវៀតណាម ។

បើតាមសមត្ថកិច្ច ការចេញទៅវៀតណាមនេះ គឺដើម្បីនំាលោក ថោង ចំរើន ទៅព្យាបាលជំងឺ ។

ដោយឡែក ប្រភពពីសមត្ថកិច្ច បានបង្ហើប ឲ្យដឹងដែរថា អំឡុងពេល នៃការឃាត់ខ្លួន ឪពុកម្តាយលោក ថោង សារ៉ាត់ កាលពីយប់មិញ នេះដែរ គេឃើញបុរសម្នាក់ បានចុះពីលើ រថយន្តសាមុយ យ៉ាងប្រញាប់ប្រញាល់ ហើយរត់គេចខ្លួនបាត់ ។ យ៉ាងណាក៍ដោយ ពុំមានការអះអាង ច្បាស់លាស់ ណាមួយ ថាបុរសដែលរត់ គេចខ្លួននោះ ជាលោកឧកញ៉ា ថោង សារ៉ាត់ ឬ ជាបុគ្គល ពាក់ព័ន្ឋណា ផ្សេងទៀតនោះទេ ប៉ុន្តែតាមសមត្ថកិច្ច បានដាក់ការសង្ស័យ ជំហានដំបូងថា បុរសដែលរត់ គេចខ្លួននោះ អាចជាមនុស្ស ពាក់ព័ន្ឋនឹង សំណុំរឿង លោងឧកញ៉ា ថោង សារ៉ាត់ ។

ពីសាលាដំបូង រាជធានីភ្នំពេញ នោះវិញ មកដល់ម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៥នេះ លោក ថោង ចំរើន និង លោកស្រី កែវ សារី កំពុងត្រូវបាន មន្រ្តីតុលាការ កំពុងចោទសួរនៅឡើយ ។



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម