អាជ្ញាធរខណ្ឌ ដូនពេញ ហាម ប្រជាពលរដ្ឋ យកកន្ទេលក្រាល លើស្មៅ មុខវាំងនិង ជិះម៉ូតូ លើការ៉ូឡា
ភ្នំពេញ ៖ ក្រុមសន្ដិសុខ និងប្រជាការពារ ខណ្ឌដូនពេញ ដឹកនាំដោយ អភិបាលរងខណ្ឌ លោក ឈឹម ឌីណា កាលពីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះទៅ ហាមឃាត់សកម្មភាព របស់ប្រជាពលរដ្ឋ ដែលខ្លះបាននាំគ្នា កន្ទេល នៅលើស្មៅ នៅមុខព្រះ បរមរាជវាំង ដែលធ្វើឱ្យមាន ការប៉ះពាល់ សណ្ដាប់ធ្នាប់ សាធារណៈ និងសោភ័ណ ភាពនៅទីនោះ ។
យុទ្ធនាការរបស់ អាជ្ញាធរខណ្ឌ ដូនពេញ ដែលមានការ ណែនាំពីអភិបាល ខណ្ឌលោក គួច ចំរើន ខាងលើនេះ ធ្វើឡើង ជាប្រចាំ ពោល មិនឱ្យប្រជាពលរដ្ឋ យកកន្ទេលទៅ ក្រាលលើស្មៅ អង្គុយហូប នំចំណីនៅមុខព្រះ បរមរាជវាំង នោះទេ ។
ជាមួយគ្នានេះ អាជ្ញាធរក៏បាន ឃាត់និង ហៅអ្នកបើក ម៉ូតូនៅលើការ៉ូឡា មកពន្យល់ ណែនាំនិង ឱ្យបញ្ឈប់សកម្មភាព ទាំងនេះ។ លោក ឈឹម ឌីណា អភិបាលរង ខណ្ឌដូនពេញ បានមានប្រសាសន៍ថា កាលពីពេល កន្លងទៅ អាជ្ញាធរបានហៅ ប្រជាពលរដ្ឋមួយ ចំនួនមកធ្វើ ការអប់រំនិង ដកហូតកន្ទេលរបស់ ពួកគាត់ មិនប្រគល់ឱ្យ ទៅវិញនោះឡើយ ក្រោយពីបានយក ទៅក្រាលលើ ស្មៅសួនមុខ ព្រះបរមរាជវាំង ដែលនាំឱ្យប៉ះពាល់ខាង ផ្នែកបរិស្ថាននិង សោភ័ណភាព នៅទីនោះ ដោយសារតែ ប្រជាពលរដ្ឋបាន បោះចោល កាកសំណល់ នៃនំចំណី ទាំងនោះនៅ លើសួនច្បារ ដោយមិន យកទៅទុក ដាក់ក្នុងធុង សំរាមឱ្យ បានត្រឹមត្រូវ។
លោក ឈឹម ឌីណា ក៏បានឃាត់អ្នកជិះ ម៉ូតូមួយចំនួន នៅលើការ៉ូឡា មុខព្រះបរមរាជវាំង និងតាម មាត់ទន្លេហៅ មកធ្វើការណែនាំ មិនឱ្យ ប្រព្រឹត្ដបែបនេះ តទៅទៀតឡើយ ពោលត្រូវយក ទៅផ្ញើនៅកន្លែង ភាស៊ីឱ្យបាន ត្រឹមត្រូវ ។ បើតាមលោក ឈឹម ឌីណា យុទ្ធនាការចុះ ទប់ស្កាត់សកម្មភាព ទាំងនេះ អាជ្ញាធរនិងធ្វើ ឡើងជាបន្ដបន្ទាប់ មិនដកថយនោះឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!