ក្មេងស្រី ២នាក់ លង់ទឹកទន្លេស្លាប់ នៅមុខទី បញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថខេត្ត

 
 

ស្ទឹងត្រែង ៖ ក្មេងស្រីពីរនាក់ បានលង់ទឹកស្លាប់ បាត់បង់ជីវិត នៅពេលដែលនាំគ្នា ចុះទៅហែល ទឹកទន្លេលេង នៅមុខ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងទឹក ទន្លេសេកុង មុខបន្ទាយ PM ខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្ត ស្ទឹងត្រែង ។

ប្រភពពីអ្នក ឃើញហេតុការណ៍ បាននិយាយ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេង ស្រីពីរនាក់ បាននាំគ្នាចុះទៅ លេងទឹកទន្លេ នៅមុខបន្ទាយ PM ខេត្តស្ទឹងត្រែង មួយសន្ទុះក្រោយមក ក្មេងស្រីម្នាក់ បានដើរលេង ក្នុងទឹកដល់កន្លែង ទឹកជ្រៅ បានលង់ទឹក ហើយក្មេងស្រី ម្នាក់ទៀត បានរត់ទៅជួយ ក៏ត្រូវក្មេងស្រីនោះ ស្រវាឲ្យឱប បណ្តាលឲ្យលង់ទឹក ស្លាប់ទាំងពីរ នាក់តែម្តង ។

តាមសម្តីមន្ត្រី កងរាជអាវុធហត្ថ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីទាំងពីរ នាក់ខាងលើ បាននាំគ្នាចុះ ទៅលេងទឹក នៅមាត់ទន្លេ ខាងមុខបន្ទាយ PM ខេត្ត ហើយមួយ សន្ទុះក្រោយ ក៏មានក្មេងៗឯទៀត រត់មកប្រាប់ អ្នកនៅក្បែរ នោះថា មានក្មេងលង់ទឹក ក៏មានការ ភ្ញាក់ផ្អើល រត់ទៅជួយ ។ សមត្ថកិច្ចបន្តថា ពេលទៅដល់ បាននាំគ្នាជួយ ស្រង់ក្មេងស្រីទាំង ពីរនាក់ឡើងមក លើគោក ប៉ុន្តែ ក្មេងស្រី ទាំងពីរនាក់ មានសភាពធ្ងន់ធ្ងរ ទៅហើយ ភ្លាមៗនោះ ឪពុក-ម្តាយ បានយក ក្មេងរងគ្រោះ ទាំងពីរនាក់ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ បង្អែកខេត្ត តែជាអកុសល លោកគ្រូពេទ្យ បានប្រាប់ថា ក្មេងស្រី ទាំងពីរនាក់ បានស្លាប់ បាត់បង់ជីវិត បាត់ទៅហើយ ។

មន្ត្រីអាវុធហត្ថ បានបន្តទៀតថា ក្មេងស្រីដែល លង់ទឹកស្លាប់ ទាំងពីរនាក់ ខាងលើទី១-ឈ្មោះ សាយ គឹមសួរ អាយុ១២ឆ្នាំ និងទី២-ឈ្មោះ ភុយ លីម៉ា អាយុ១២ឆ្នាំ ដូចគ្នា ជាកូនស្រី របស់លោក ភុយ ខ្វៃ ជាមន្ត្រីកងរាជ អាវុធហត្ថខេត្ត មានតួនាទី ជាអនុប្រធាន មន្ទីរស្រាវជ្រាវ និងយុត្តិធម៌ ។ ក្មេងស្រីរងគ្រោះ ទាំងពីរនាក់ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ ។

លោក វរៈសេនីយ៍ទោ ឌួង វិចិត្រ បានឲ្យដឹង ផងដែរថា ក្មេងស្រីរងគ្រោះ ឈ្មោះ ភុយ លីមា ជាកូនស្រី របស់លោក ភុយ ខ្វៃ ជាមន្ត្រីកង រាជអាវុធហត្ថខេត្ត ដោយសារតែ ឪពុក-ម្តាយ ក្មេងរងគ្រោះមាន ជីវភាពខ្វះខាត លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានជួយឧបត្ថម្ភ ថវិកាក្នុងការ ចំណាយលើកម្ម វិធីបុណ្យសពនេះ ទាំងស្រុង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម