ពេជ្រ សោភា ធ្លាក់ខ្លួន ឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

 
 

ភ្នំពេញៈ តារាចម្រៀងស្រី រូបស្រស់ថ្គាមខ្លា អ្នកនាង ពេជ្រ សោភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្កការ ភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ ខណៈដែលនៅសុខៗ ស្រាប់តែនាង ធ្លាក់ខ្លួនឈឺ ជាទម្ងន់ ហើយត្រូវ បញ្ចូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីពេទ្យ ដែលអាការៈជំងឺ របស់នាង គឺកំពុងតែស្ថិត នៅក្នុងអាការៈមួយ គួរឲ្យព្រួយបារម្ភ ។

តាមបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់របស់ ពេជ្រ សោភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានបង្ហោះរូបមួយ របស់តារាស្រី រូបនេះ កំពុងតែគេងសម្រាក នៅក្នុងមន្ទីពេទ្យ មួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយមិនទាន់ ដឹងខ្លួននៅឡើយ។ នៅក្នុងរូប នោះដែរ ក៏មានភ្ជាប់ សរសេរសារ ជាភាសាខ្មែរ មួយថា “ កាលពីព្រឹកមិញ បងស្រីសោភា ត្រូវបានចូល មន្ទីរពេទ្យ សង្គ្រោះបន្ទាន់ សូមកុំឲ្យ កើតអីធ្ងន់ធ្ងរ (មានពេល ១ខែបើ មិនព្យាបាល)….” ។

តាមរយៈការ បង្ហាញសារខ្លីនេះ មិនបានបញ្ជាក់ ច្បាស់ឡើយថា តារាចម្រៀងដែលទើប ចូលរោងការបាន ប្រមាណជិត ១០ថ្ងៃ រូបនេះ មានជំងឺអ្វី ហើយកំពុង សម្រាកព្យាបាល នៅមន្ទីពេទ្យណាឡើយ ប៉ុន្តែបើស្តាប់ តាមអត្ថន័យ ដែលបង្ហោះនោះ ហាក់បញ្ជាក់ឲ្យ ឃើញថា ស្ថានភាពជំងឺ តារារូបនេះ កំពុងតែធ្ងន់ធ្ងរ ហើយត្រូវការព្យាបាល យ៉ាងឆាប់ រហ័សផងដែរ ។

ទាក់ទងទៅនឹង ចម្ងល់គ្មានចម្លើយនេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទ តារាចម្រៀង ល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ប៉ុន្តែមានបុរសម្នាក់ បានលើក ហើយនិយាយ យ៉ាងខ្លីថា “ចាំខល មកលើកក្រោយ ទៀតទៅរួចក៏ ចុចផ្តាច់ទូរស័ព្ទ តែម្តង” ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម