កូនប្រុស ឈិន ឡុង ចេញមុខសុំទោស ជាផ្លូវការ និង សុំការ ផ្តល់ឱកាស ជាថ្មី
ចិន៖ លោក Jaycee Chan កូនប្រុស របស់ ឈិន ឡុង ត្រូវបានដោះលែង ចេញពីគុក បន្ទាប់ពីជាប់ឃុំ អស់រយៈពេល ៦ខែ រួចមកនោះ ពេលនេះរូបគេ បានចេញមុខ សុំទោសជាផ្លូវការ ចំពោះទង្វើ ខុសឆ្គងពីមុនមក ហើយក៏បាន សុំអង្វរ ឱកាសជា លើកទី២ ពីសំណាក់ ទស្សនិកជន និងអ្នកគាំទ្រ ផងដែរ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កាលពីប៉ុន្មាន ថ្ងៃមុននេះ លោក Jaycee Chan វ័យ៣២ឆ្នាំ ដែលមានមុខមាត់ សឹងតែដូច ឪពុក គឺលោក Jackie Chan ឬក៏ ឈិន ឡុង នោះបានធ្វើ សន្និសីទ សារព័ត៌មានមួយ ក្នុងបំណង សុំអភ័យទោស ទៅដល់ក្រុម គ្រួសារ និងសាធារណៈជន ទូទៅ។ លោក Jaycee Chan បាននិយាយ ជាច្រើនថា “ខ្ញុំគ្មានហេតុផល ហើយក៏គ្មាន លេសអ្វីសម្រាប់ ដោះសារចំពោះ កំហុសដ៏ធំ មួយនេះរបស់ ខ្ញុំឡើយ។ បន្ទាប់ពីត្រូវ បានប្រព័ន្ធយុត្តិធម៌ ចាប់ឃុំខ្ញុំ ដើម្បីកែប្រែ ជាថ្មីនោះ ខ្ញុំបានផ្លាស់ប្តូរ និងបោះបង់ ចោលរឿងអាក្រក់ៗ ពីមុនរបស់ ខ្ញុំអស់ហើយ”។
រូបភាពៈ លោក Jaycee Chan រួមជាមួយនិង ឪពុកគឺលោក ឈិន ឡុង
គាត់បានបន្តទៀតថា “ខ្ញុំដឹងថា ខ្ញុំបានធ្វើខុស ហើយខ្ញុំនឹង ចងចាំមេរៀន នេះអស់ មួយជីវិត ខ្ញុំនឹងមិនធ្វើ ឲ្យមានកំហុស ណាមួយ នៅពេលខាងមុខ ទៀតឡើយ ដូច្នេះខ្ញុំចង់ ធ្វើការសុំទោស ទៅដល់អ្នក ទាំងអស់គ្នា សម្រាប់កំហុស របស់ខ្ញុំ។ ខ្ញុំពិតជាសុំទោស អស់ពីចិត្ត ពិតមែន”។ Jaycee ក៏បានបញ្ជាក់ នៅចុងក្រោយថា “ខ្ញុំពិតជា មានការអៀនខ្មាសណាស់ ដែលមិនអាច ធ្វើជាគំរូល្អ ក្នុងនាមជា តារាម៉ូដែលម្នាក់ តែយ៉ាងណាមិញ ខ្ញុំពិតជាចង់ ចាប់ផ្តើមអ្វី គ្រប់យ៉ាង សារជាថ្មី ខ្ញុំចង់ចូល សម្តែងម្តងទៀត ប៉ុន្តែខ្ញុំដឹង ថារឿងនេះ មិនងាយស្រួល ក្នុងការទទួល យកខ្ញុំជា លើកទី២ នោះទេ”៕
ទាំងនេះគឺជា ការបញ្ជាក់ នៅក្នុងពិធី សន្និសីទសារព័ត៌មាន របស់លោក Jaycee Chan ដែលបង្កប់ អត្ថន័យនៃ ការសុំទោស ទៅដល់ក្រុម គ្រួសារនិង សាធារណៈជន ជាផ្លូវការ សម្រាប់ទោស កំហុសរបស់លោក ពាក់ព័ន្ធទៅនឹង ការប្រើប្រាស់ គ្រឿងញៀន និងមានបំណង ឈានជើងចូល ក្នុងវិថី សិល្បៈជាថ្មី ម្តងទៀត៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាព ក្នុងកាយវិការ សុំទោសរបស់លោក Jaycee Chan ក្នុងសន្និសីទ សារព័ត៌មាន៖
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!