រំជួលចិត្ត! បុរសជាប្តី បរិច្ចាគ ក្រលៀនឲ្យប្រពន្ធ សំរាប់ជាកាដូ ទិវានៃសេចក្តីស្រលាញ់
អាមេរិក៖ “នាងមានបេះដូង របស់ខ្ញុំហើយ ពេលនេះ នាងមានក្រលៀន របស់ខ្ញុំទៀត” នេះគឺជាសំដីរបស់ បុរសជាប្តីម្នាក់ឈ្មោះ Richard Mach ដែលគាត់បានបរិច្ចាគ ក្រលៀនរបស់គាត់ ឲ្យទៅប្រពន្ធឈ្មោះ Joy Mach ដែលមានជំងឺ សំរាប់ជាកាដូថ្ងៃបុណ្យ នៃសេចក្តី ស្រលាញ់។ ការវះកាត់ប្តូរក្រលៀនរបស់ពួកគាត់ ទាំង២ ធ្វើឡើង នៅមន្ទីរពេទ្យ ទីក្រុងញូវយ៉ក ឈ្មោះ New York Presbyterian។
អ្នកស្រី Joy Mach ដែលរងការ ចុកចាប់ដោយសារ ជំងឺពោះវៀនស្រាប់ បានចាប់ផ្តើម មានបញ្ហាក្រលៀនប៉ុន្មានឆ្នាំ មកនេះ។ ការប្តូរក្រលៀននឹងធ្វើឲ្យអ្នកស្រី ជៀសផុតពីភាព ឈឺចាប់ ដោយការព្យាបាល លាងឈាម (dialysis treatment)។
បុរសជាប្តីឈ្មោះ Richard Mach និងប្រពន្ធឈ្មោះ Joy Mach
“វាគឺជាកាដូមួយ ដ៏អស្ចារ្យបំផុត! ពួកយើងនាំគ្នា សើចពីរឿងនេះ ព្រោះតែគាត់ (ប្តីអ្នកស្រី) មិនដឹងផ្តល់អ្វី ជាកាដូសំរាប់គាត់ជាង ៤០ឆ្នាំមកនេះ ដូច្នេះហើយ គាត់បាន បរិច្ចាគសរីរាង្គមួយ របស់គាត់ឲ្យមកខ្ញុំ” អ្នកស្រី Joy Mach បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធដែលជា អ្នករស់នៅទីក្រុងញូវយ៉កទាំងពីរ បានជួបគ្នាដំបូង កាលពីថ្ងៃ ១១ ខែមករាឆ្នាំ ១៩៤៧។ លោក Richard Mach បានប្រារព្ធ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដំបូងបំផុតរបស់គាត់ ដោយឲ្យផ្កាកុលាប២ទង ទៅអនាគតភរិយា។ ៣ ឆ្នាំក្រោយមក ពួកគាត់បានរៀបការ និងមានកូនស្រី ២នាក់ ម្នាក់ឈ្មោះ Lindsay បច្ចុប្បន្នមានអាយុ ៣០ ឆ្នាំ និង កូនស្រីពៅឈ្មោះ Danielle មានអាយុ ២៦ឆ្នាំ៕
លោក Richard Mach និងក្រុមគ្រួសាររបស់គាត់
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!