បុរស អនាថាម្នាក់ដេក លើបេតុង ត្រូវរថយន្ត ថយកិន របួសធ្ងន់ ដឹកដល់ ពេទ្យស្លាប់
ខេត្តបន្ទាយមានជ័យ ៖ បុរសអនាថាម្នាក់ត្រូវ រថយន្តមួយគ្រឿងថយកិនរបួសធ្ងន់ ហើយបានស្លាប់ក្រោយ ពីបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៥ កុម្ភៈ ២០១៥ លើបេតុងក្នុងបរិវេណ កាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន០១ សង្កាត់ និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះមិនមាន ឯកសារបញ្ជាក់ពី អត្តសញ្ញាណនោះទេ ប៉ុន្តែសមត្ថកិច្ចជំនាញ ផ្នែកចរាចរប្រាប់ថា លើដៃជនរងគ្រោះ មានសាក់ឈ្មោះ មាស សំអាត ហៅយ៉ាម អាយុជាង៤០ឆ្នាំ ពុំមានទីលំនៅពិតប្រាកដ ហើយអ្នកស្រុកប្រាប់ថា ឃើញដើរសុំទានគេ គ្រាន់ទិញបាយទឹកហូប។
អ្នកស្រុកប្រាប់សមត្ថកិច្ចថា រថយន្តបង្កហេតុម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់គ្មានស្លាកលេខ ទំនងជាអ្នកបើកបរស្រវឹងក្រោយ ចេញពីផឹកស៊ីនៅវាលស្មៅ ក៏ថយរថយន្តស្រាប់តែកិនជនរងគ្រោះ ដែលកំពុងដេកលើបេតុងមុខក្លិបស្តាម៉ិក ក្នុងកាស៊ីណូខាងលើ ហើយបើកបរគេចទៅបាត់។
ជនរងគ្រោះក្រោយភ្ញាក់ផ្អើលថា រថយន្តថយកិន និងរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចរួមជាមួយសន្តិសុខ កាស៊ីណូអន្តរាគមន៍ហៅ រថយន្តសង្គ្រោះរបស់ អង្គការកាំម៉ា(CAMA)ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ តែជាអកុសលដោយសារ ថាជនរងគ្រោះរងរបួសធ្ងន់ក៍បាន ស្លាប់នៅមន្ទីរពេទ្យតែម្ដង។
សមត្ថកិច្ចបន្តថាសព រងគ្រោះពេលនេះបានតម្កល់នៅ វត្តប្រជាធម្មត្រ័យក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ហើយថាបើសិនដល់វេលាល្ងាចថ្ងៃ ដដែលនេះមិនមានសាច់ញាតិមកមើល ទេសមត្ថកិច្ចនឹងសុំគោលការណ៍ទៅ ព្រះរាជអាជ្ញាដើម្បីចាត់ចែងបូជា និងធ្វើបុណ្យតាមប្រពៃណីនៅ វត្តប្រជាធម្មត្រ័យ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!