បែកធ្លាយ​រឿង​ចែក​លុយ​មិន​ស្មើថ្លៃ​ការពារ​ប្រគំ​តន្ត្រី KAZASTIP នៅ​លើ​កោះពស់

 
 

ខេត្តព្រះសីហនុ៖ ជនជាតិរុស្ស៊ី២នាក់បានរងរបួស(ជនរងគ្រោះម្នាក់គេចខ្លួនក្រោយ កើតហេតុ) បន្ទាប់ ពីជនជាតិរុស្សីមួយ ក្រុមមានគ្នាប្រហែល ៨នាក់ ខ្លះកាន់កាំភ្លើង និងខ្លះកាន់កូនកាំបិត ព្រមទាំងមាន កាន់ដាវសាំម៉ូរៃផង បានចូលក្នុងកាស៊ីណូឃ្វីនកូ ហើយបាញ់ឡើងទៅលើចំនួន៣គ្រាប់ និងចាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី១៣ កុម្ភៈ ២០១៥ នៅឆ្នេរ ម្លប់ជ្រៃ ស្ថិតក្នុងភូមិ៣ សង្កាត់៣ក្រុង ព្រះសីហនុ។

យោងតាមប្រភពពីលោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹងថា ជន ជាតិរុស្សីពីរក្រុម មានគ្នា ប្រមាណ៨នាក់ ប្រយុទ្ធគ្នា ដោយប្រើប្រាស់កាំភ្លើងខ្លី កាំបិត និងដំបងបង្ក ឲ្យភាគីរុស្សីុ ម្ខាងទៀតរងរបួស ធ្លាយដល់សួតកំពុង សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុង ក្រុងព្រះសីហនុ។

ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់មានឈ្មោះ BULGAR MIHAIភេទ ភេទប្រុស អាយុ២០ឆ្នាំ ជាជន ជាតិម៉ុលដុលវ៉ា ជាភ្ញៀវទេសចរ ស្នាក់នៅ បណ្តោះអាសន្ន នៅផ្ទះសំណាក់ ហង្សពេជ្រ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ សមត្ថកិច្ចដដែល បន្តថា មុនពេលកើេតហេតុ ជនជាតិ រុស្សីុ មួយក្រុម បានមកដល់ភោជនីយដ្ឋាន ឆ្នេរម្លប់ជ្រៃ មុនភាគី មួយក្រុមទៀតប្រហែល ជាកន្លះម៉ោង ស្រាប់តែមានជនជាតិរុស្សីុ មួយក្រុមផ្សេង ទៀតបាន ជិះរថយន្តមកដល់ដែរ ហើយពួកគេបានធ្វើសកម្មភាព បាញ់ឡើងលើចំនួនបី ទៅបួនគ្រាប់ នៅបរិវេណ ខាងមុខកាស៊ីណូ បន្ទាប់មកបក្ស ពួក ក្រុមបាញ់ម្នាក់ បានកាន់កាំបិត ចុងស្រួចដើរសំដៅទៅ ក្រុមមកមុន ហើយបានចាក់ទៅ លើជនជាតិរុស្សីុម្នាក់ ចំបោះដៃផុត រងរបួសធ្ងន់។

មូលហេតុដែលបង្កឱ្យមានរឿងកាប់ចាក់បាញ់បោះនេះ ក៏ព្រោះតែរឿងទំនាស់ក្នុងរបររកស៊ីចែកលុយមិន ស្មើ រវាងក្រុមបង្កជា ក្រុមសន្តិសុខ ការពារ កោះពស់ និងក្រុមជនរងគ្រោះ ជាក្រុមលក់សំបុត្រ កម្មវិធី KAZASTIP ដែលគ្រោងនឹងប្រគំនា ថ្ងៃខាងមុខទី១៨ កុម្ភៈ រហូតដល់ថ្ងៃទី២៨ ដោយសារ តែ ភាគីជនបង្កទារថ្លៃ ការពារ ចំនួន៥០% នៃថ្លៃចំណេញ ស្មើនឹង២០ ម៉ឺនដុល្លារ។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុភាគីជនរងគ្រោះបានទៅបង្ករឿងនៅការិយាល័យក្រុមជន បង្ក នៅចំណុចមុខ សណ្ឋាគារ ម៉ារីណា តែពុំ បានវាយគ្នា នោះទេ បន្ទាប់មកជនរងគ្រោះ បានចេញពីការិយាល័យ របស់ជនបង្កទៅ ពិសាអាហារនៅ កាស៊ីណូឃ្វិនកូ ក៏ត្រូវភាគីជនបង្ក នាំគ្នាទៅ វាយសងសឹកវិញ រួចគេចខ្លួនបាត់ ស្រមោលដោយ បន្សល់ទុករថយន្ត និងម៉ូតូនៅផ្ទះជនជាតិ រុស្ស៊ីមួយកន្លែង បន្ទាប់មកសមត្ថកិច្ចបានឆែកឆេរ រកឃើញកាំភ្លើងខ្លី បាញ់ខ្សល់ គ្រាប់ជ័រចំនួន៦ដើម បង់ដាក់គ្រាប់មួយចំនួន រួមជាមួយកូន កាំបិតមួយចំនួនផងដែរ ដកហូតរថយន្តចំនួន២គ្រឿង ម៉ាកឡិចស៊ីស ៤៥០ ពណ៌ទឹកប្រាក់ និងរថយន្តម៉ាកតូយ៉ូតា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2s6304 រួមជាមួយម៉ូតូធំ ១គ្រឿង នៅក្នុងផ្ទះដែល លោក នីកូឡៃ ជួលឱ្យបុគ្គលិកស្នាក់នៅ។

រហូតមកដល់ព្រឹកថ្ងៃទី១៥ កុម្ភៈ នេះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនជាតិរុស្ស៊ីចំនួន២នាក់មក ធ្វើការ សាកសួរដើម្បីស្រាវជ្រាវរកជនដៃដល់ ប៉ុន្តែរហូតមកដល់ ម៉ោង ១១ព្រឹក ថ្ងៃទី១៥ កុម្ភៈ នេះសមត្ថកិច្ចនៅពុំទាន់ ទទួលចម្លើយជាក់លាក់ ណាមួយនោះទេ៕










ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម