ពួក ISIS បាញ់សម្លាប់ រនុកក្នុង ២នាក់ និង ចងម្នាក់ទៀត នឹងឈើឆ្កាង!
ស៊ីរី៖ កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហាញជាសាធារណៈ បង្ហាញពីសកម្មភាព របស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ធ្វើការបាញ់សម្លាប់ គ្មានត្រាប្រណី ទៅលើបុរស វ័យចំណាស់ ពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា ជារនុកក្នុង ខណៈម្នាក់ទៀត ត្រូវចាប់ចង នឹងឈើឆ្កាង កណ្តាលផ្លូវ ដែលមាន មនុស្សកកកុញ ចោមមើល។
បើតាមរូបភាព មួយសន្លឹកដំបូង ពួក IS ជាច្រើននាក់ ក្នុងឈុតទាហាន មានពាក់ស្រោមមុខខ្មៅ ប្រដាប់ដោយ កាំភ្លើងគ្រប់ដៃ បានភ្ជង់កាណុង ទៅកាន់ បុរសទាំងពីរនាក់នោះ ដែលកំពុងលុតជង្គង់ ក្នុងឈុតសម្លៀកបំពាក់ ពណ៌ទឹកក្រូច ខណៈមានក្មេងប្រុសម្នាក់ ខិតខំប្រជ្រៀត ក្រែងបានមើលទិដ្ឋភាពនេះ។ ងាកទៅករណី មួយផ្សេងទៀត សាកសពរបស់បុរសម្នាក់ ក្នុងសម្លៀកបំពាក់ ឈុតពណ៌ទឹកក្រូច ដដែលនេះ ក៏ត្រូវពួក IS ចាប់ចងនឹងឈើឆ្កាង នៅលើរថយន្ត ដើម្បីតាំងបង្ហាញជាសាធារណៈ លើផ្លូវមួយកន្លែង នាទីក្រុង Al-Bab ប្រទេសស៊ីរី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ក្រុមសកម្មប្រយុទ្ធ IS ក៏បានប្រកាសនូវ ការចាប់ខ្លួនបាន បុរសម្នាក់ មានឈ្មោះ Muhammad Musallam អាយុ ១៩ ឆ្នាំ ជនជាតិអ៊ីស្រាអែល ដែលទស្សនាវដ្តីអនឡាញ Dabiq របស់ពួកនេះ បានចោទប្រកាន់លោកថា ជារនុកក្នុងបង្កប់ខ្លួន ដើម្បីរាយការណ៍ព័ត៌មាន ពាក់ព័ន្ធនឹង ថវិកាទិញអាវុធ, បន្ទាយ និង តួលេខ កងទ័ពជ្រើសរើសថ្មី ទៅឲ្យអ៊ីស្រាអែលវិញ ប៉ុន្តែទាំងអ៊ីស្រាអែល និងឳពុករបស់ Musallam សុទ្ធសឹងតែ ច្រានចោល នូវការចោទប្រកាន់នេះ ដោយទាមទារ ឲ្យមានការដោះលែង ផងដែរ៕
ករណីទីមួយ៖
រនុកក្នុងពីរនាក់ ក្នុងឈុតសម្លៀកបំពាក់ទឹកក្រូច កំពុងលុតជង្គង់ ខណៈកាំភ្លើងរាប់ដើម កំពុងភ្ជង់មកខ្លួន
រនុកក្នុងពីរនាក់ ត្រូវព័ទ្ធជុំវិញ ដោយពួក IS ខណៈក្មេងតូចៗ ជាច្រើន នៅឈរមើល
ពួក ISIS និងអ្នកគាំទ្រផ្គាប់មុខ កំពុងតែអបអរសាទរ នឹងការបាញ់សម្លាប់នេះ
ករណីទីពីរ៖
រនុកក្នុងម្នាក់ទៀត ត្រូវចងនឹងឈើឆ្កាងកណ្តាលផ្លូវ
ហ្វូងមនុស្សកកកុញ ចោមរោមមើល រនុកក្នុង ដែលត្រូវចងនឹងឈើឆ្កាង នៅលើរថយន្ត
ឳពុករបស់ Musallam ច្រានចោល ការចោទប្រកាន់ កូនប្រុសរបស់លោក ជារនុកក្នុង
ប្រភព៖ ដេលីម៉ែល
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!