ពលករ​ម្នាក់​​ទើប​វិល​ត្រឡប់​ពី​ថៃ​ ​ដើរ​ស្រាតបង្ក​ការ​ភ្ញាក់​ផ្អើល ​សង្ស័យ​បែក​ថ្នាំ

 
 

ខេត្តបន្ទាយមានជ័យ៖ ពលករម្នាក់ទើបវិលត្រឡប់ពីប្រទេសថៃមានរូបរាងស្អាតបាត តែដើរស្រាតផ្អើល គេឯងតាមដងផ្លូវជាតិ លេខ៥ ក្នុងសង្កាត់ និងក្រុងប៉ោយប៉ែតធ្វើ ឲ្យសមត្ថកិច្ចឈឺក្បាល ទាំងព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១៥ នេះ។

ពលករខាងលើគេមិនទាន់ដឹងថា មានទីលំនៅភូមិ-ឃុំ-ស្រុក-ខេត្តណានៅឡើយទេ ប៉ុន្តែយោងតាមប័ណ្ណ ពណ៌ស៊ីជម្ពូដែល សម្គាល់ថា ជាពលករធ្វើការ នៅស្រុកថៃ មានឈ្មោះលៀង លួត អាយុប្រហែលជាង ២០ឆ្នាំ។

ពលកររូបនេះត្រូវបានអ្នកស្រុកនិយាយថា ទើបវិលត្រឡប់ពីប្រទេសថៃនៅព្រឹកថ្ងៃដដែលនេះ។ ពលករ ខាងលើគេ មិនដឹងថា កាលពីនៅ ទឹកដីថៃមានបញ្ហា បែបនេះ ឬយ៉ាងណានោះទេ ប៉ុន្តែក្រោយពីឆ្លង ពីប្រទេសថៃមក ដល់ក្រុងប៉ោយប៉ែត ស្រាប់តែដើរ ស្រាតផ្អើលតាម ដងផ្លូវតែម្ដង។

ទោះជាយ៉ាងណាពលកររូបនេះគេឃើញបានយកប្រាក់ទៅដាក់បាត្រព្រះសង្ឃ មួយអង្គផងដែរ។ ប្រភព បានឱ្យដឹងថា មុនដំបូងគេ ឃើញ ពលកររូបនេះ ស្លៀកសំលៀកបំពាក់ ស្អាតបាតមានកាបូប ខោអាវ ០១ និងការុងឥវ៉ាន់២ តែក្រោយពីមក ដល់ម្ដុំទីតាំងសាខា លក់សំបុត្រ រថយន្តក្រុងមួយ ក្នុងភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ស្រាប់តែចាប់ផ្ដើម និយាយប៉ប៉ាច់ប៉ប៉ោច ដូចមនុស្សបែកថ្នាំ បន្ទាប់មកដើរ ស្រាតពេញផ្លូវជាតិ និងដើរចូលតាម ហាងលក់ដូរអ្នកស្រុក ហើយវាយរថយន្ត គេធ្វើឲ្យមាន ការភ្ញាក់ផ្អើលតែម្ដង។

ទោះជាយ៉ាងណាពលកររូបនេះគេឃើញនគរបាលចរាចរមួយក្រុមតាមឃ្លាំមើល ការពារ និងព្យាយាម លួងលោម ស្លៀក ខោឲ្យផងដែរកុំ ឲ្យពិបាកភ្នែកពេក៕









 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម