ឪពុក​ម្ដាយ​ ថោង​សារ៉ាត់ ​ប្រុង​ចេញ​ ទៅ​វៀត​ណាម​ ត្រូវ​សមត្ថកិច្ចព្រៃ​វែង​ឃាត់​ខ្លួន

 
 

ខេត្តព្រៃវែង៖ កំលាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ដែលត្រូវជាឪពុកម្ដាយលោកឧកញា ថោង សារាត់ ខណះពេល ដែលអ្នកទាំងពីរ បំរុងនឹង ធ្វើដំណើរ ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ។ ហេតុការណ៏ ឃាត់ខ្លួននេះបាន ធ្វើឡើងនៅ ម៉ោងជិត ១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅចំណុងស្ពាន ស្ទឹងស្លូត ស្ថិតនៅក្នុងភូមិ ស្ទឹងស្លូត ស្រុកពាមរ ខេត្តព្រៃវែង ។

បើតាមអ្នកឆ្លើយឆ្លងពត៏មានកោះសន្តិភាព បានបញ្ជាក់អោយដឹងនៅប៉ុន្មាននាទីមុននេះថា គោលបំណង ដែលអ្នក ទាំងពីរ បំរុងចេញ ទៅវៀតណាម តាមរថយន្តសាមុយ (ឡានពេទ្យ) ដើម្បីដឹក លោក ថោង ចំរើន ដែលជា ឪពុកលោក ថោង សារ៉ាត់ ទៅព្យាបាល ជំងឺនៅ ប្រទេសវៀតណាម ។

សេចក្តីរាយការណ៏បានបន្តរទៀតថានៅពេលនេះ សមត្ថកិច្ចខេត្តព្រៃវែង បានចាប់បញ្ជូន ឪពុកម្ដាយលោក ថោង សារ៉ាត់ មកកាន់ រាជធានីភ្នំពេញវិញ ។ យ៉ាងណាក៏ដោយមិន ទាន់មានការ អះអាងពី សមត្ថកិច្ច បញ្ជាក់ពី ការឃាត់ខ្លួន អ្នកទាំងពីរ ខាងលើនេះនៅឡើយទេ ខណះដែល លោក ថោង ចំរើន និងលោកស្រី កែវ សារី ត្រូវបាន តុលាការដោះលែង អោយនៅ ក្រៅឃុំ បណ្ដោះអាសន្ន កាលពីដើមខែ កុម្ភៈនេះ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម