តារាល្បីៗ ក្រើនរំឭកយុវវ័យ កុំឲ្យយក ថ្ងៃ១៤កុម្ភៈ ប្រព្រឹត្តិទង្វើ ភ្លើតភ្លើន នាំឲ្យមាន វិប្បដិសារី ក្នុងជីវិត
ភ្នំពេញៈ ជាទូទៅឲ្យតែ ដល់ថ្ងៃទិវានៃ ក្តីស្រលាញ់ម្តងៗ គឺមានយុវវ័យ ជាច្រើនខ្មែរ មានការភ័ន្ត ច្រឡំថា "ថ្ងៃនេះជាថ្ងៃ បុណ្យសង្សារ" ឬជាថ្ងៃដែល ត្រូវណាត់ជួប គូស្នេហ៍ បង្ហាញពីក្តីស្រឡាញ់ ជូនបាច់ផ្កា ហើយអាចនាំគ្នា ប្រព្រឹត្តិទង្វើ ប្រាសចាកពី ប្រពៃណីខ្មែរ ព្រោះតែការយល់ខុស អត្ថន័យនៃទិវានេះ។
ជារឿយៗគេ សង្កេតឃើញថា នៅថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ មានយុវវ័យជាច្រើន ភ្លើតភ្លើនភ្លេចខ្លួន ធ្វើអ្វីមួយជ្រុល ហួសហេតុ រហូតមាន វិប្បដិសារីក្នុង ជីវិត។ ប៉ុន្តែនៅពេលនេះ សូមប្រិយមិត្តងាក មកចាប់អារម្មណ៍ នឹងសារក្រើនរំឭក របស់តារាល្បីៗ ជាច្រើនដួង ដាស់តឿនទៅ ដល់យុវវ័យក្មេងៗ កុំឲ្យមានការ ឈ្លក់វង្វេង និងប្រព្រឹត្តិទង្វើ ខុសឆ្គងប្រពៃណី ក្នុងថ្ងៃនោះឲ្យសោះ ។
តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងថា នៅថ្ងៃ១៤ កុម្ភៈនេះ គឺនាងមានការ មមាញឹកច្រើន ជាមួយការងារ ប៉ុន្តែទន្ទឹមនឹង ភារកិច្ចរវល់នោះ នាងក៏បានឆ្លៀត ពេលសម្រាប់ ញុំាបាយជុំគ្រួសារ នៅព្រឹកថ្ងៃនេះ ហើយពេលរសៀល និងយប់ គឺនាងធ្វើការ នៅកោះពេជ្រ ។
ជាមួយគ្នានោះ តារាចម្រៀងសំឡេង ផ្អែមស្រទន់រូបនេះ បានផ្ញើរសារ ក្រើនរំឭក ដល់យុវវ័យថា “ សម្រាប់ថ្ងៃទិវា នៃក្តីស្រឡាញ់ គឺជាថ្ងៃដែល ឲ្យយើងបង្ហាញ ការស្រឡាញ់ ដល់មនុស្ស នៅជុំវិញខ្លួនក្រុម គ្រួសារមិត្តភក្តិ និងមនុស្ស ជាទីស្រឡាញ់ ប៉ុន្តែមិនមែន ផ្តោតសំខាន់ ទៅលើតែគូស្នេហ៍ ណាត់ជួបគ្នា ធ្វើអ្វីផ្តេសផ្តាសឡើយ ។នៅក្នុងនោះ បុរសៗសូមកុំ ឆ្លៀតឱកាស យកចំណេញលើ នារីតាមផ្លូវកាត់ បើស្រឡាញ់ស្មោះ គួរណាស់ តែចូលស្តីដណ្តឹង តាមផ្លូវច្បាប់…” ។
ដោយឡែក តារាចម្រៀងស្រី ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា លាង សុផាឡែន ក៏បានប្រាប់ ឲ្យដឹងដែរថា នៅក្នុងទិវា ក្តីស្រឡាញ់នេះ នាងមានពេល វេលាទំនេរ ពេញមួយថ្ងៃ ដើម្បីនៅ ជួបជុំគ្រួសារ ។ "ដូច្នេះខ្ញុំរំពឹងថា ប្អូនៗយុវវ័យ ទាំងអស់ និងស្វែងយល់ កាន់តែច្បាស់ ចំពោះពិធី បុណ្យនេះ ក្តីស្រឡាញ់របស់ យើងគ្រប់គ្នា គួរតែចែករំលែក ទៅឲ្យគ្រួសារ ឲ្យបានកាន់ តែច្រើន កាន់តែល្អ មិនមែនសម្រាប់ តែរឿងស្នេហា មួយមុខឡើយ ។ ខ្ញុំចង់និយាយថា សុំឲ្យប្អូនៗកុំ យល់ច្រឡំថ្ងៃនេះ ថាជាថ្ងៃ បុណ្យសង្សារ ឬជាថ្ងៃលះ បង់ខ្លួនប្រាណ"។ លាង សុផាឡែន បញ្ជាក់បន្ថែម។
តារាចម្រៀងស្រី វ័យ២៨ឆ្នាំ រូបនេះ បានបន្ថែមទៀតថា តាមរយៈការ បង្ហាញសារខ្លីនេះ នាងរំពឹងថា នឹងអាចទាញ ចំណាប់អារម្មណ៍ ក្មេងៗយុវវ័យឲ្យ យល់កាន់តែច្បាស់ ចំពោះអត្ថន័យ ទិវានៃក្ដីស្រឡាញ់ ។
ជាមួយគ្នានោះដែរ តារាសម្តែង លោក អ៊ឹម ជីវ៉ា ក៏បានផ្ញើរសារ ស្រដៀងគ្នាថា “ខ្ញុំសុំទទូចផ្តាំ ផ្ញើរយុវវ័យ កុំយកថ្ងៃនេះ ធ្វើអ្វីខុសនាំ ឲ្យមានវិប្បដិសារី ក្នុងជីវិតកុំភ្លើតភ្លើន ។ ត្រូវយកថ្ងៃនេះ បង្ហាញក្តី ស្រឡាញ់ចំពោះ បងប្អូន ឪពុកម្តាយ ក្រុមការងារ និងកុមារកំព្រា កាន់តែប្រសើរ”។
លោកបានបន្តទៀតថា ថ្វីបើទិវានេះ មិនមែនជាបុណ្យ ប្រពៃណីខ្មែរ តែមនុស្សក្នុង លោកទាំងអស់ មានក្តីស្រឡាញ់ ហើយប្រជាពលរដ្ឋ កម្ពុជា ក៏អាចបង្ហាញក្តី ស្រឡាញ់ដូចៗគ្នា ប៉ុន្តែមិនមែន នាំគ្នាយល់ច្រឡំថា ជាបុណ្យ សង្សារនោះទេ។
ជាការពិតរៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវវ័យ តែងតែនាំគ្នា ប្រារព្ធទិវានៃ ក្ដីស្រឡាញ់ ដោយពួកគេម្នាក់ៗ បានជូនជា វត្ថុអនុស្សាវរីយ៍ ឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ នៃក្ដីស្រឡាញ់ ។ ប៉ុន្តែយើង ទាំងអស់គ្នាក៏ ត្រូវចាំដែរថា ក្ដីស្រឡាញ់ ពុំមែនមានតែ ចំពោះគូស្នេហ៍ ឬគូសង្ហានោះឡើយ ពោលក្ដីស្រឡាញ់ របស់មនុស្សម្នាក់ មានវិសាលភាព ធំធេងណាស់ ជាពិសេសការ បង្ហាញក្ដីស្រឡាញ់ ចំពោះអ្នកមានគុណ ក្ដីស្រឡាញ់ចំពោះ រៀមច្បងក្នុងគ្រួសារ ចាស់ព្រឹទ្ធាចារ្យ រវាងប្ដីប្រពន្ធ មិត្តភក្តិ ក្ដីស្រឡាញ់ ចំពោះថ្នាក់ដឹកនាំ ។ល។សុទ្ធសឹងតែ មនុស្សគ្រប់រូប ត្រូវតែមាន ទាំងអស់។
ប៉ុន្តែអ្វីដែល យុវវ័យ កំពុងតែយល់ខុស នៅថ្ងៃទិវានៃ ក្ដីស្រឡាញ់នេះ គឺដោយសារ តែភាពភ្លើតភ្លើន និងភាពរីកចម្រើន នៃសម័យបច្ចេកវិទ្យា បច្ចុប្បន្ន ក៏ដូចជាមជ្ឈដ្ឋាន រស់នៅក្នុងសង្គម និងវប្បធម៌ បរទេសជ្រុលនិយម បានអូសទាញ ពួកគេឲ្យធ្លាក់ក្នុង ស្ថានភាពជ្រួលជ្រើម ខុសទំនង រហូតប្រព្រឹត្តិទង្វើឆ្គាំឆ្គង ដែលប្រពៃណីខ្មែរ មិនអាចទទួលយកបាន។ ជាលទ្ធផល ពួកគេអាចស្ពាយយក នូវវិប្បដិសារីក្នុងជីវិត ព្រោះតែការយល់ខុស ក្នុងទិវានៃ ក្ដីស្រឡាញ់នេះ ៕
កញ្ញា សុខ ពិសី
កញ្ញា លាង សុផាឡែន
លោក អឹម ជីវា
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!