ភ្លើងព្រៃឆេះបំផ្លាញវាលស្មៅ និងព្រៃឧទ្យានជាតិ អង្គរ អស់ជិត១០ហិកតា
ខេត្តសៀមរាប៖ មន្ត្រីអាជ្ញាធរបានអះអាងថា ភ្លើងព្រៃបានឆេះយ៉ាងសន្ធោរសន្ធៅទៅលើតំបន់ទ្រនាប់ នៃឧទ្យានអង្គរ ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា បណ្តាលឲ្យវាលស្មៅ រួមទាំងឈើព្រៃតូចៗ ដែលកំពុងហួតហែង ដោយសារកំដៅថ្ងៃ នារដូវប្រាំង ប្រមាណជិត១០ ហិ កតាត្រូវ បានបំផ្លាញ ក៏ប៉ុន្តែពុំមានសេចក្តី រាយការណ៍អំពីចំនួនខ្នងផ្ទះ ឬទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋត្រូវ បានបំផ្លាញនោះទេ។
អភិបាលក្រុងសៀមរាបលោកសូរ ប្លាតុង ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ក្នុងហេតុការណ៍នោះបាន និយាយថា ភ្លើងបានចាប់ផ្តើម ឆេះតាំងពីវេលា ម៉ោងប្រមាណជាង១០ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ កុម្ភៈ ២០១៥ នៅក្នុងភូមិសាស្ត្រ ភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ។
យ៉ាងនេះក្តីលោកមិនបានបញ្ជាក់អំពីមូលហេតុនៃការឆេះនោះទេ គ្រាន់តែអះអាងថា តំបន់ដែលរងនូវការ ឆេះនោះ មានទំហំប្រមាណ ១០ហិកតា ជាតំបន់មានផ្ទះប្រជាពលរដ្ឋ សង់នៅឃ្លាតពីគ្នាមួយៗ និងសំបូរដោយ វាលស្មៅចំរុះដោយ កូនឈើព្រៃតូចៗ ងាយនឹងឆាបឆេះ បំផុត។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅគ្រាកើតហេតុនោះគេបានឃើញរថយន្ត ទឹកជាច្រើនគ្រឿងរបស់អង្គភាពរដ្ឋ ដូចជាកងរាជ អាវុធហត្ថ នគរបាល និងអង្គភាពអាជ្ញាធរអប្សរា ផងដែរត្រូវបាន គេបញ្ជូនមកកាន់កន្លែងកើតហេតុ ក្រោមការបញ្ជាផ្ទាល់ របស់ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប តែរថយន្តទឹកទាំងនោះ មិនបានបញ្ចេញទឹកសូម្បី តែមួយដំណក់នោះទេ ដោយសារ តំបន់ព្រៃដែលរងនូវ ការឆេះនោះមិនមាន ផ្លូវសម្រាប់ឲ្យ រថយន្តទឹកចូល។
លោកសូរ ប្លាតុង បញ្ជាក់យ៉ាងដូច្នេះថា «ការយកជ័យជំនះទាំងស្រុងទៅលើភ្លើងព្រៃនោះ គឺពឹងទាំង ស្រុងទៅលើកម្លាំង សាមគ្គីរវាងពលរដ្ឋ ព្រះសង្ឃ និងកម្មករសាលាក្រុង តាមរយៈការ វាយពន្លត់ដោយ មែកឈើផ្ទាល់»៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!