បុរសម្នាក់ ត្រូវគូសត្រូវ ៣នាក់ វាយ និងកាប់សម្លាប់ ក្នុងថ្លុកឈាម នៅស្រុកត្បូងឃ្មុំ

 
 

ត្បូងឃ្មុំ ៖ បុរស៣នាក់ បានព្រួតគ្នាវាយ និងកាប់ទៅលើបុរសម្នាក់ទៀត ត្រូវជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុង ថ្លុកឈាម រួចក្រុមឃាតក បានរត់គេចខ្លួន ។

អំពើឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិចន្ទនិមិត្ត ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ តាមមន្ត្រីនគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ ស៊ុយហ៊ាង ហៅផ្លូច ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុ ។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ជនរងគ្រោះ និងក្រុមជនសង្ស័យ ធ្លាប់មានទំនាស់ នឹងគ្នាយូរមកហើយ ហើយ នៅវេលាម៉ោង ១០យប់ ថ្ងៃកើតហេតុ ខណៈដែល ជនរងគ្រោះ ចេញពីផឹកទឹកត្នោតជូ ដើរដល់កន្លែងស្ងាត់ និងមេឃ ងងឹតផងនោះ គូសត្រូវ ដែលមានគ្នា ៣នាក់ បានពួនស្ទាក់ និងធ្វើសកម្មភាព យកដំបងវាយ និងកាំបិត កាប់ទៅលើ ជនរងគ្រោះ យ៉ាងដំណំ បណ្តាលឲ្យ ជនរងគ្រោះដេក ដួលស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង ។ ចំណែកជនដៃ ដល់ទាំង ៣នាក់ បានរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាព ។ មន្ត្រីនគរបាល បានឲ្យដឹង ទៀតថា យ៉ាងណាក៏ដោយ ក្រុមជនដៃដល់ ទាំង៣នាក់ សមត្ថកិច្ច បានកំណត់មុខ សញ្ញាបានខ្លះហើយ បច្ចុប្បន្នកំពុង តាមរកចាប់ខ្លួន ។ ដោយ ឡែកសពជនរងគ្រោះ សមត្ថកិច្ចបាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម