ជនសង្ស័យម្នាក់ បន្លំលួចលុយពី អាជីវករផ្ទេរប្រាក់ ត្រូវប្រជាពលរដ្ឋ ក្របួចបានចាប់វាយសន្លប់
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ នាំគ្នាវាយរហូត ដល់សន្លប់ បន្ទាប់ពីជននោះ ធ្វើ សកម្មភាពបន្លំចូល លួចលុយពីអាជីវករផ្ទេរ ប្រាក់មួយកន្លែងយក ប្រាក់អស់៥ពាន់ដុល្លារ កាលពីវេលា ម៉ោង១២ និង១០នាទីថ្ងៃទី១២ កុម្ភៈ ២០១៥ ស្ថិតនៅភូមិលេខ០៤ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះអ៊ូ វណ្ណថន អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រសាំង ឃុំរកា ខ្ពស់ ស្រុកស្អាង ជិះម៉ូតូធុន C125 ស៊េរី២០១៣មួយគ្រឿង និងបក្សពួក២នាក់ ទៀតបាន រត់គេចខ្លួនបាត់ រួមជាមួយលុយ ៥ពាន់ដុល្លារ ។ ចំណែកជនរងគ្រោះ ជាអាជីវករ ឈ្មោះ ម៉េង ចំរ៉ុង អាយុ២៤ឆ្នាំ មានទីលំនៅក្នុង ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពបន្តថា មុនពេលកើតហេតុ ក្រុមជនសង្ស័យជិះម៉ូតូមួយគ្រឿងឈប់នៅខាងមុខផ្ទះ ហើយមានម្នាក់ ដើរចូលទៅរកទិញ កាតទូរស័ព្ទ ដោយសួររក កាត០៩៧ ចំនួន១០ដុល្លារ ពេលម្ចាស់កំពុង រកកាតទូរស័ព្ទនោះ ជនសង្ស័យម្នាក់ បានបន្លំលូក យកលុយពីក្នុងថតតុ ហើយក៏ នាំគ្នាប្រញាប់ចេញ យ៉ាងលឿន ។ ពេលនោះម្ចាស់មាន ការសង្ស័យ ក៏មកមើលលុយ ក្នុងថតតុក៏បាត់អស់ ពេលនោះបានស្រែក ផ្អើល ឆោឡោ ថា «ចោរលួចលុយៗ» ជនសង្ស័យក៏ រត់ឡើងជិះម៉ូតូ ដែលមានបក្សពួកកំពុង បញ្ឆេះម៉ូតូចាំនៅមុខផ្ទះ ។
ពេលនោះអ្នកភូមិស្រែកឆោឡោតៗគ្នាធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោបើក ម៉ូតូទៅបុកធុងសាំង បណ្តាល ឱ្យដួល ហើយក៏នាំគ្នារត់ចោល ម៉ូតូ រីឯបក្សពួក២នាក់ទៀត ដែលលួចលុយបាន រត់គេចខ្លួនបាត់អស់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!