ប្លន់ម៉ូតូអ្នកដំណើរ មិនបាន សម្រេចត្រូវ ប្រជាពលរដ្ឋ ព្រួតវាយ ប៉ោងមុខ

 
 

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ និងប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ ប្រជាពលរដ្ឋ តាមដងផ្លូវ ប៉ុន្ដែមិនបានសម្រេច ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ចោមចៅ បានឱ្យដឹងថា ករណីប្លន់ម៉ូតូ មិនបានសម្រេច ខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅរោងចក្រ ដំបូលខៀវ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ដ្រីនគរបាល ជនសង្ស័យបានវាយ ប្លន់ប៉ងយក ម៉ូតូពីស្ដ្រីម្នាក់ ប៉ុន្ដែត្រូវបានជន រងគ្រោះស្រែកឆោឡោ ធ្វើឱ្យ មានការភ្ញាក់ផ្អើល រហូតប្រជាពលរដ្ឋ នៅក្បែរនោះចេញ មកជួយអន្ដរាគមន៍ ហើយចាប់វាយជន សង្ស័យរូបនេះ ឡើងប៉ោងមុខ ។ ភ្លាមៗនោះ នគរបាលមូលដ្ឋាន បានចុះទៅ ដល់កន្លែង កើតហេតុនិង នាំជនសង្ស័យរូបនេះ យកទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីបន្ដការ សួរនាំ ដើម្បីបញ្ជូន ទៅកាន់តុលាការ ចាត់ការ បន្ដតាមផ្លូវ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម