ចាប់ខ្លួន​ជនសង្ស័យ២នាក់ផឹក ​ស្រវឹង​យកពូថៅកាប់ឪពុក និងកូនប្រសា​ របួស​ធ្ងន់-ស្រាល ដោយ​មិន​ដឹង​មូល​ហេតុ

 
 

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃ ទី១២ កុម្ភៈ ២០១៥ បន្ទាប់ពីពួកគេ ស្រវឹងស្រាយកពូថៅ ទៅកាប់២នាក់ឪពុក និង កូនប្រសាឱ្យ រងរបួសធ្ងន់-ស្រាល កាលពីវេលា ម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១១ កុម្ភៈ ២០១៥ ស្ថិតនៅភូមិ ស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះគុជ ធឿន អាយុ១៩ឆ្នាំ ជាកម្មករ និងម្នាក់ទៀត ឈ្មោះអឿ នឿត អាយុ២៥ឆ្នាំ ជាកម្មករ ទាំង២នាក់រស់នៅ ភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ ២នាក់ឪពុកនិង កូនប្រសា ឈ្មោះឈុំ ប៊ុនរ័ត្ន អាយុ២៩ឆ្នាំ ជាកម្មករ (ជាកូូនប្រសារង របួសចំក្បាលធ្ងន់) និងឪពុកឈ្មោះគុជ សុវណ្ណ អាយុ៦២ឆ្នាំ ជាគណៈកម្មការវត្ត (របួសស្រាល) ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ផឹកស្រាស្រវឹងស្រែកឡូឡា ហើយជេរប្រមាថ មើលងាយគេ លុះជនរងគ្រោះជាឪពុក ចេញទៅអើតមើល  ស្រាប់តែជនសង្ស័យ យកពូថៅលួចកាប់ ពីក្រោយចំក្បាលរបួស ចំណែកកូនប្រសាចូលទៅ ជួយក៏កាប់ បណ្តាលឱ្យ រងរបួសធ្ងន់ដោយ មិនដឹង មូលហេតុដែរ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម