នគរបាលឆ្មក់ ចូលបង្ក្រាប ល្បែងកន្ទុយ លេខដ៏ធំ ជិតផ្សារ ព្រែកឯង ឃាត់ខ្លួន មេឆ្នោត ៥នាក់

 
 

ភ្នំពេញ ៖ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឆ្មក់ចូល បង្ក្រាបទីតាំង ល្បែងកន្ទុយ លេខដ៏ធំមួយ ជិតផ្សារព្រែកឯង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។

ប្រតិបត្ដិការចុះ ទៅបង្ក្រាប វង់ល្បែងឆ្នោត ដុះស្លែមួយនេះ កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនម្ចាស់ទីតាំង និងអ្នកកត់ ចំនួន៥នាក់ ព្រម ទាំងដកហូត បានវត្ថុតាង មួយចំនួន រួមមាន ម៉ាស៊ីនហ្វាក់ ចំនួន២គ្រឿង ម៉ាស៊ីនព្រីននិង លទ្ធផល ស៊េរីឆ្នោត ជាច្រើនផ្សេងទៀត ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ទីតាំងកន្ទុយលេខ នៅជិតផ្សារ ព្រែកឯង ខាងលើនេះបាន លួចលេងជាយូរ ណាស់មកហើយ ដោយមេឆ្នោត ជាអ្នកប្រមូល កូនកញ្ច្រែង ប្រចាំផ្សារព្រែកឯង តែម្ដងដោយ ពុំមានការចុះ បង្ក្រាបនោះឡើយ។ មន្ដ្រីនគរបាល រូបនេះ បានបញ្ជាក់ថា ក្រោយស្រាវជ្រាវ និងរកឃើញ ទីតាំងខាងលើ លួចលេងដោយមាន អ្នកចាក់ មួយថ្ងៃរាប់ សិបនាក់ ទើបការិយាល័យ ជំនាញបានសុំ គោលការណ៍ណែនាំ ពីលោកស្នងការ និងស្នងការ រងទទួល ផែនព្រហ្មទណ្ឌ និងដោយមានការ ឯកភាពពី តំណាងអយ្យការ ផងនោះ បានចុះ ទៅបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនមនុស្ស ៥នាក់តែម្ដង ។

មន្រ្តីព្រហ្មទណ្ឌ កម្រិតស្រាល បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ ដែលជាមេ កន្ទុយលេខនិង វត្ថុតាង ត្រូវបាន បញ្ជូននិងយក ទៅរក្សាទុកនៅ ការិយាល័យ ដើម្បីធ្វើការ សួរនាំនិងចាត់ វិធានការ តាមផ្លូវច្បាប់ ។

តាមមន្រ្តីនគរបាលរូបនេះ លោកស្នងការ បានបញ្ជា ឱ្យចុះស្រាវជ្រាវ ទីតាំងល្បែង កន្ទុយលេខ និងវង់ល្បែង ផ្សេងទៀត ដែលលួចបើកលេង ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ដើម្បីចុះបង្ក្រាប និងទប់ស្កាត់ ចូលរួមកាត់បន្ថយ បទល្មើស ដែលកើតចេញ ពីបញ្ហាទាំងនេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម