អ្នកឈ្នះរង្វាន់ពីកម្មវិធី “ប្រមាញ់ រូបភាពម៉ូតូកង់បី តូតាល់” ប្រចាំខែ ធ្នូ 2014

 
 

ឱកាសឈ្នះរង្វាន់ពីកម្មវិធី ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់ របស់ក្រុមហ៊ុនប្រងតូតាល់បានបន្ត ប្រគល់ ជូនអ្នកឈ្នះ ចំនួន 4 នាក់ ទៀតហើយ កាល ពីថ្ងៃអង្គារ ទី 10 ខែកុម្ភះ ឆ្នាំ 2015 នៅអគារ ហុងកុងសេនធើ ដែល បានប្រគល់ រង្វាន់ដោយ លោក Yves Jassaud នាយក គ្រប់គ្រងនៃក្រុមហ៊ុន តូតាល់ ប្រចាំនៅកម្ពុជា ។ នេះគឺជា លើកទី 2 ដែលក្រុមហ៊ុនប្រេង តូតាល់ បានរៀបចំ ឡើងសម្រាប់ ប្រគល់រង្វាន់ ជូនអ្នកឈ្នះ ប្រចាំខែធ្នូ ឆ្នាំ 2014។ 

នៅក្នុងកម្មវិធីលោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះ តូតាល់ ទទួលបានអ្នកគាំទ្រ Page Facebook តូតាល់ រហូតដល់ 2,411,476 នាក់ហើយ ដែល ក្នុងចំណោមនេះ មានអ្នកគាំទ្រ Page ចំនួន 200 នាក់ជាង ដែលបាន ចូលរួមលេងកម្សាន្ត និងខិតខំប្រឹង តាមថត រូបភាព បង្ហោះរូបភាព នៅក្នុងកម្មវិធី ប្រមាញ់រូបភាព ម៉ូតូកង់បី តូតាល់ ប្រចាំខែធ្នូ ឆ្នាំ 2014។ នេះជាសញ្ញាណ វិជ្ជមានមួយ បង្ហាញថា កម្មវិធី ប្រមាញ់រូបភាព ម៉ូតូកង់បីតូតាល់ កំពុងទទួល បានប្រជាប្រិយភាព និងការគាំទ្រ កាន់តែច្រើន ឡើងពី អ្នកគាំទ្រ Page ជាពិសេសយុវវ័យ។

លោក Yves Jassaud បានមានប្រសាសន៍បន្តទៀតថា លោកសប្បាយរីករាយណាស់ ដែលកម្មវិធី នេះបាន ដំណើរការ យ៉ាងរលូន និងទទួល បានលទ្ធផល យ៉ាងល្អប្រសើរ ដូចដែល យើងគ្រប់គ្នា បានដឹងថា នៅក្នុងពេល បច្ចុប្បន្ននេះ   Facebook ជាមធ្យោបាយ ទំនាក់ទំនងដ៏ មានប្រជាប្រិយភាព និងលឿន សម្រាប់ទំនាក់ ទំនងគ្នា ដែលតូតាល់ក៏ បានជ្រើស រើសកម្មវិធីនេះ ដើម្បីផ្សារ ភ្ជាប់ទំនាក់ទំនង អ្នកគាំទ្រ ជាមួយក្រុមហ៊ុនតូតាល់ ឲ្យកាន់តែជិតស្និទ្ធ។

លោកនាយក Yves Jassaud ក៏បានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជន របស់តូតាល់ និងអ្នក គាំទ្រ ទាំងអស់ ហើយក៏បាន បង្ហាញពីទស្សនវិស័យ របស់លោកថា កម្មវិធី ប្រមាញ់ រូបភាពម៉ូតូ កង់បីនេះ កំពុងតែ ឈានទៅរកភាព ជោគជ័យ ហើយថែមទាំង ទាក់ទាញអ្នក ចូលរួមប្រកួត ប្រជែងកាន់តែច្រើន នៅខែបន្ទាប់ៗ ។ 

យុវតីម្នាក់ដែលបាន Post រូបភាពម៉ូតូកង់បីច្រើនជាងគេបំផុតប្រចាំខែធ្នូ ឆ្នាំ 2014 គឺ ជា ហ្គិចលាង ក៏បាន បង្ហាញ នូវអារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំង ដែលខ្លួនបានក្លាយជា អ្នកឈ្នះនៅក្នុង ខែទីពីរ ហើយអ្នកនាងនឹង ជួយផ្សព្វផ្សាយ បន្តទៅមិត្តភក្តិរបស់ នាងឲ្យចូល រួមតាមថតរូបភាព ម៉ូតូកង់បីតូតាល់នៅ ខែក្រោយៗផងដែរ។


សូមបញ្ជាក់ថាអ្នកមានសំណាងឈ្នះរង្វាន់ទាំង 4 នាក់រួមមាន៖   

1 កញ្ញា ជា ហ្គិចលាង ដែលមានឈ្មោះនៅលើ Facebook Mouy Mouy ជាអ្នកដែលបាន Post រូបភាព ច្រើនជាង គេ ឈ្នះរង្វាន់ ទូរទស្សន៍ទំហំ 32 អ៊ីញ 1 គ្រឿង

2 លោក ធីរ៉ាក់ បញ្ញារិទ្ធិ ដែលមានឈ្មោះនៅលើ Facebook E.b Applesជាអ្នកដែលទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់ កាតតូតាល់ ទឹកប្រាក់ចំនួន 100 ដុល្លារ

3 កញ្ញា ឈុន លីណែត ដែលមានឈ្មោះនៅលើ Facebook Chhun Leeneth ជាអ្នកដែល ទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាត តូតាល់ទឹកប្រាក់ចំនួន 100 ដុល្លារ

4 កញ្ញា ប្រាក់ ម៉ារីតា ដែលមានឈ្មោះនៅលើ Facebook Marita Prakជាអ្នកដែលទទួលបាន Share ច្រើនជាងគេ ឈ្នះរង្វាន់កាត តូតាល់ទឹកប្រាក់ចំនួន 100 ដុល្លារ។

គួរបញ្ជាក់ថា “កម្មវិធីប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ 2014 រហូតដល់ខែមេសា ឆ្នាំ 2015។ ព័ត៌មានបន្ថែមសូមចូលទៅ www.facebook.com/TOTAL

 

អំពីក្រុមហ៊ុនតូតាល់

តូតាល់ គឺជាក្រុមហ៊ុនប្រេងនិងឧស្ម័នដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រតិបត្តិការនៅបណ្ដា ប្រទេសជាង 130 ប្រទេស។ តូតាល់កម្ពុជា បានប្រតិបត្តិការជាផ្លូវការនៅកម្ពុជា ឆ្នាំ1993 ខណៈដែលក្រុម ហ៊ុនមានវត្តមាន ជាង 70 ឆ្នាំមកហើយ។ ទូទាំងប្រទេស តូតាល់កម្ពុជា បានចូលទៅក្នុង ទីផ្សារនៃផលិត ផលប្រេង និងសេវាកម្មបម្រើ ជូនអតិថិជនទាំង ឯកជន និងសាធារណៈជន។

បច្ចុប្បន្ន តូតាល់មានផលិតផលនិងសេវាកម្ម ច្រើនជាង 50 ស្ថានីយប្រេងឥន្ធនៈតាមផ្លូវ (ប្រេងសាំង និង ម៉ាស្សូត) និងមាន 20 ហាងទំនិញ លក់ផលិតផលផ្សេងៗ  ព្រមទាំង មានប្រេង សម្រាប់រោងចក្រប្រេង ចាក់យន្តហោះ និងប្រេងម៉ាស៊ីនផងដែរ។

ជាចុងក្រោយ កាតសម្រាប់ចាក់សាំងតូតាល់ (តូតាល់ក្លឹបកាត) គឺមានអត្ថប្រយោជន៍បំផុតក្នុងការគ្រប់ គ្រងការទិញ ប្រេងសាំងរបស់ អ្នកបាន យ៉ាងងាយស្រួល។ តាមរយៈ ផលិតផលនិង សេវាកម្មខាងលើ យើង ក៏ផ្តល់ សេវាកម្មដ៏ ចាំបាច់ផ្សេងទៀត ដូចជាការវិភាគ លើការ ប្រើប្រាស់ប្រេង និងការដំឡើង ធុងប្រេងនិង ការដឹកជញ្ជូនចំណុះ ប្រេងទៅឲ្យ អតិថិជនពាណិជ្ជកម្ម ផងដែរ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម