ឃាត់ខ្លួនមុខសញ្ញាចាស់២នាក់កំពុង ធ្វើសកម្មភាពឆ្កឹះសោ របងសាលាអន្តរជាតិ ប្រាយថាម
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាចាស់កំពុងតែឆ្កឹះសោទ្វាររបងសាលា អន្តរជាតិប្រាយ ថាម ត្រូវបានកម្លាំងនគរបាល ខណ្ឌ មានជ័យល្បាត ប្រទះឃើញឃាត់ខ្លួន កាលពីវេលាម៉ោង ២ និង ៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៣ កុម្ភៈ នៅមុខសាលាអន្តរជាតិ ប្រាយថាម តាមផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចគ្នា៤នាក់ជិះ ម៉ូតូ២គ្រឿងល្បាត ក្នុងមូលដ្ឋាន មកដល់ចំណុច ខាងលើស្រាប់តែ ប្រទះឃើញ ជនសង្ស័យ២នាក់ដែល ជាមុខសញ្ញាចាស់ ទើបនឹងចេញពី ពន្ធនាគារកំពុងធ្វើ សកម្មភាព គាស់ទ្វារ របងសាលាអន្តរជាតិ ប្រាយថាម ពេលដែលឃើញសមត្ថកិច្ច មកដល់បានព្យាយាម រត់គេច តែរត់អត់រួចសមត្ថកិច្ច ក៏ព័ទ្ធចាប់ បានធ្វើការឆែកឆេរ រកឃើញឧបករណ៍ ឆ្កឹះសោ នៅជាប់នឹងខ្លួនទើប ឃាត់ខ្លួនយកទៅ សាកសួរនៅ ប៉ុស្តិ៍នគរបាល បឹងទំពុន ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អឿន វណ្ណឌី ហៅសំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តុការ មានទីលំនៅភូមិត្នោតជ្រុំ៣ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្បែរគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ទើបនឹងចេញពីពន្ធនាគារ ហើយមិន រាងចាលត្រូវ សមត្ថកិច្ចឃាត់ ខ្លួន យក ទៅ សាកសួរនៅប៉ុស្តិ៍ នគរបាលបឹងទំពុន រួចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាន ខណ្ឌមានជ័យ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!