អ្នកគ្រូ នាង ផល្លា មកពីកម្ពុជា ជាប់ឈ្មោះ ១០ នាក់ចុងក្រោយ ប្រជែង យកពានរង្វាន់ Global Teacher Prize របស់ពិភពលោក (មានវីដេអូ)
ពិភពលោក៖ នៅថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០១៥ នេះ គេហទំព័រ ផ្លូវការ របស់កម្មវិធីពានរង្វាន់ Global Teacher Prize នៃអង្គការគ្រូបង្រៀនពិភពលោក បានបញ្ចេញឈ្មោះ បេក្ខភាព ទាំង ១០ រូប ចុងក្រោយរបស់ខ្លួន បន្ទាប់ពីបញ្ចប់ ការជ្រើសរើស ក្នុងចំណោម វគ្គ៥០ នាក់ រួចមក។
ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម ជាច្រើន ពាន់នាក់ មកពីជុំវិញពិភពលោក រួចមក ខណះពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ ១០នាក់ ចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន ចូលរួម ក្នុងពិធី នៃកិច្ចជជែកពិភាក្សាសកល អំពីប្រធានបទ ចំណឹងដឹង និង ទេពកោសល្យ (Global Education and Skills Forum) ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។
គួរបញ្ជាក់ដែរថា ក្នុងចំណោម ទាំង ១០ រូប នេះ ក៏មាន អ្នកគ្រូម្នាក់ មកពីប្រទេសកម្ពុជា ផងដែរ៕ សូមទស្សនា វីដេអូរបស់ អ្នកគ្រូ នាង ផល្លា នៅខាងក្រោម៖
ប្រភព៖ GlobalTeacherPrize
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!